ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​មិន​បាន កូន​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ដេញ​កា.ប់​ឪពុក​ម្តាយ​ផ្អើល​ភូមិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​រហូត​លែង​ដឹង​បុណ្យ​បាប​គុណ​ទោស​អ្វី​ទាំងអស់ ។ មិនតែប៉ុណ្ណោះ​ពេលជនសង្ស័យ​​អត់​លុយ​ទិញ​ថ្នាំ​ញៀន ក៏​បាន​មក​សុំ​លុយ​ឪពុក​ម្ដាយ លុះ​សុំ​មិន​បាន ​ជនសង្ស័យ​ម្នាក់​នេះ​ក៏​បាន​ទាញ​កាំបិត​ដេញ​កាប់​ឪ​ពុ​ក​ម្ដាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​នគរបាល​បាន​ចុះ​ទៅ​ចាប់ខ្លួន​ទាំង​ព្រឹក​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​រហូត​លែង​ដឹង​បុណ្យ​បាប​គុណ​ទោស​អ្វី​ទាំងអស់ ។ មិនតែប៉ុណ្ណោះ​ពេលជនសង្ស័យ​​អត់​លុយ​ទិញ​ថ្នាំ​ញៀន ក៏​បាន​មក​សុំ​លុយ​ឪពុក​ម្ដាយ លុះ​សុំ​មិន​បាន ​ជនសង្ស័យ​ម្នាក់​នេះ​ក៏​បាន​ទាញ​កាំបិត​ដេញ​កាប់​ឪ​ពុ​ក​ម្ដាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​នគរបាល​បាន​ចុះ​ទៅ​ចាប់ខ្លួន​ទាំង​ព្រឹក​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​សុំ​លុយ​ឪពុក​ម្ដាយ​ដើម្បី​យក​ទៅ​ទិញ​ថ្នាំ​ញៀន​ជក់ ប៉ុន្តែ​ពេល​នោះ​ឪពុក​ម្តាយ​មិន​ឲ្យ​ទេ ម្យ៉ាង​ពួក​គាត់​ចង់​ឲ្យ​កូន​ម្នាក់​នេះ​ភ្ញាក់រលឹក និង​កែខ្លួន​ឈប់​ដើរ​ផ្លូវខុស​តទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ ធ្វើ​ឲ្យ​ជនសង្ស័យ​ក្រពុលមុខ​លែង​ដឹង​បុណ្យ​បាប​គុណ​ទោស​អ្វី​ទាំងអស់​ក៏​បាន​ទាញ​កាំបិត​ដេញ​កាប់ ប្រហារ​ឪពុក​ម្តាយ​យ៉ាង​សាហាវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ប៉ុន្តែ​ជនសង្ស័យ​កាប់​មិន​ត្រូវឪពុកម្តាយ​ឡើយ ព្រោះ​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​វាយ​ខ្នោះ​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ