ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រោម​ទូរស័ព្ទ​ធ្វើ​តាម​គំរូ «​ដៃ​មិត្ត​ស្រី​» កំពុង​ពេញ​និយម​សម្រាប់​បុរស

4 ឆ្នាំ មុន

Hamee ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​ឧបករណ៍​ប្រើប្រាស់​បន្ទាប់បន្សំ​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ស្រោម​ការពារ​ទូរស័ព្ទ​ប្លែក​បំផុត​ដែល​មាន​ភ្ជាប់​ជាមួយ​ប្រអប់ដៃ​ស្ត្រី​ដ៏​ស្រស់​ស្អាត ។ ស្រោម​ទូរស័ព្ទ iPhone ដែល​ក្រុមហ៊ុន Hamee ហៅ​ថា «Nami’s Hand»…

Hamee ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​ឧបករណ៍​ប្រើប្រាស់​បន្ទាប់បន្សំ​របស់​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ស្រោម​ការពារ​ទូរស័ព្ទ​ប្លែក​បំផុត​ដែល​មាន​ភ្ជាប់​ជាមួយ​ប្រអប់ដៃ​ស្ត្រី​ដ៏​ស្រស់​ស្អាត ។

ស្រោម​ទូរស័ព្ទ iPhone ដែល​ក្រុមហ៊ុន Hamee ហៅ​ថា «Nami’s Hand» ត្រូវ​បាន​ផលិត​ឡើង​ដោយ​យក​គំរូ​តាម​ប្រអប់ដៃ​របស់​ស្ត្រី​ដែល​មើលទៅ​សឹងតែ​ដូច​ពិត​ៗ​តែ​ម្តង​ដែល​មាន​ក្រចក និង​ថែម​ទាំង​មាន​ខ្សែ​បាតដៃ​ថែម​ទៀត​ផង ។

ផលិតផល​នេះ​អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​ដែល​ជា​បុរស ដែល​វា​មាន​ទម្ងន់​ស្មើនឹង​ប៉ោម​មួយ​ផ្លែ ដូច្នេះ Nami’s Hand មាន​ទម្ងន់​ស្រាល​ងាយស្រួល​ក្នុង​ការ​កាន់ ហើយ​ពេល​កាន់​ទូរស័ព្ទ​គឺ​ដូច​ជា​បាន​កាន់​ដៃ​មិត្ត​ស្រី​យ៉ាង​ដូច្នោះ​ដែរ ។

ក្រៅពី​ការ​ផ្តល់​ឱ្យ​អ្នក​នូវ​ប្រអប់ដៃ​នៅ​ពេល​ប្រើ​ទូរស័ព្ទ ស្រោម​ទូរស័ព្ទ iPhone នេះ​ក៏​អាច​ជា​ដៃ​សម្រាប់​កាន់​ឧបករណ៍​ផ្សេង​ទៀត​បាន​ដែរ​ដូច​ជា កាស​ស្តាប់​ត្រចៀក និង​ប៊ិ​ច ព្រមទាំង​ជា​ជើង​ទម្រ​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ​ជាដើម ។ Nami’s Hand មាន​ដាក់​លក់​នៅ Rakuten ក្នុង​តម្លៃ ៩៣ ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ