ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​ផុង​ជាប់​នៅ​លើ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្ស៊ី​តាំងពី​ព្រឹក​ដល់​ល្ងាច​ទើប​ផ្អើល​ដល់​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​មួយ​គ្រឿង​បាន​ជាប់ផុង​ជាប់​នៅ​លើ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា តាំងពី​ព្រឹក​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ស្ទួ​ច​យក​មក​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ តាម​ការ​ណែនាំ​របស់​លោក​អភិបាល​ខណ្ឌ ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​មួយ​គ្រឿង​បាន​ជាប់ផុង​ជាប់​នៅ​លើ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា តាំងពី​ព្រឹក​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ស្ទួ​ច​យក​មក​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ តាម​ការ​ណែនាំ​របស់​លោក​អភិបាល​ខណ្ឌ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ដែល​ជាប់ផុង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ៣C៤៣៨៣ បើកបរ​ដោយ​ឈ្មោះ ធី សំ​ពូន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​លំនៅ​ភូមិ​ល្ង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា នៅ​វេលា​ទៀប​ភ្លឺ​រថយន្ត​នោះ​បាន​ដឹកឈើ​សម្រាប់​ធ្វើ​សំណង់​យក​មក​ដាក់​កា​ដ្ឋា​ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ។ នៅ​ពេល​មក​ដល់​នៅ​ការដ្ឋាន​មាន​រថយន្ត​បាញ់​បេតុង​ត្រៀបត្រា​មិន​អាច​ចូល​ការដ្ឋាន​បាន​ក៏​បាន​បើក​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្ស៊ី រង់ចាំ​រហូត​ដល់​ម៉ោង​ប្រមាណ​៧​ព្រឹក បាន​បើករថយន្ត​ប្រុង​ចូល​ការដ្ឋាន​ទម្លាក់​ឈើ ស្រាប់តែ​ជាប់ផុង​ទៅ​មុខ​លែង​រួច ។

តាម​អ្នកបើកបរ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជាប់ផុង​ខ្លួន​រក​រថយន្ត​ស្ទួ​ច​មិន​បាន​ក៏​បាន​រើ​ឈើ​ដឹក​ចេញ​ទៅ​ការដ្ឋាន​គិត​អស់​ទៅ​ហើយ ស្រាប់តែ​នគរបាល​មក​ឃាត់ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច លោក​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ក៏​បាន​បញ្ជា​អោយ​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ឃាត់​រថយន្ត​នោះ​ហើយ​ស្ទ​ច​យក​មក​ទុក​នៅ​អធិការដ្ឋាន​តាម​ការ​ណែនាំ​របស់​លោក​អភិបាល​ខណ្ឌ ។

គួរ​បញ្ជាក់​រថយន្ត​ជាប់ផុង​នោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ពុំ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ