ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយដឹងថាបុរសម្នាក់ចូលព្រៃជួបពស់ សាច់ញាតិបញ្ជូនទៅសង្គ្រោះដែរ តែ​គ្មាន​សង្ឃឹម

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ចូល​ព្រៃ​ដើម្បី​រក​ចាប់​សត្វ ក៏​ជួប​សត្វ​ពស់វែករនាម​មួយ​ក្បាល លុះ​ពេល​ជន​រង​គ្រោះ​ចាប់ ស្រាប់តែ​ត្រូវ​សត្វ​ពស់​នោះ​ចឹក​ដៃ​របស់​ជន​រង​គ្រោះ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ដែរ តែ​គ្មាន​សង្ឃឹម​ក៏​ដឹក​មក​ផ្ទះ​វិញ ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្តង…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ចូល​ព្រៃ​ដើម្បី​រក​ចាប់​សត្វ ក៏​ជួប​សត្វ​ពស់វែករនាម​មួយ​ក្បាល លុះ​ពេល​ជន​រង​គ្រោះ​ចាប់ ស្រាប់តែ​ត្រូវ​សត្វ​ពស់​នោះ​ចឹក​ដៃ​របស់​ជន​រង​គ្រោះ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ដែរ តែ​គ្មាន​សង្ឃឹម​ក៏​ដឹក​មក​ផ្ទះ​វិញ ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា រស់នៅ​ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខ ស៊ី​ន ភេទ​ប្រុស អាយុ​៦៦ ឲ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​សម្តី​របស់​ជន​រង​គ្រោះ​កាលពី​មិន​ទាន់​ផុតដង្ហើម​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បណ្តើរ​ឆ្កែ​ទៅ​ចំការ ដើម្បី​រក​ចាប់​សត្វព្រៃ​ដូច​សព្វមួយដង លុះ​ពេល​ដើរ​ចូល​ដល់​ក្នុង​ព្រៃ​ក៏​បាន​ជួបនឹង​សត្វ​ពស់វែករនាម​មួយ​ក្បាល ហើយ​គាត់​ក៏​បាន​ចាប់​ពស់វែករនាម​នោះ ប៉ុន្តែ​ពេល​នោះ​ត្រូវ​ពស់វែករនាម​ចឹក​ដៃ​គាត់ ហើយ​គាត់​ក៏​បាន​ដើរទៅរ​កកូន​ដែល​នៅ​ឯ​ខ្ទម​ចាំចំការ​វិញ ។

តាម​សម្តី​កូន​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គ្រាន់តែ​ឪពុក​ប្រាប់​ថា ត្រូវ​ពស់វែករនាម​ចឹក​ភ្លាម គាត់​ក៏​បាន​ជូន​ឪពុក​ទៅ​ផ្ទះ​វិញ ហើយ​បាន​យក​រឿង​នេះ​ប្រាប់​បងប្អូន​គ្រប់​គ្នា ។ ក្រោយ​ពេល​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ពស់វែករនាម​ចឹក​ហើយ បងប្អូន​ទាំងអស់ និង​សាច់ញាតិ ក្នុង​ស្រុកភូមិ​បាន​នាំ​គ្នា​ម្នីម្នា​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​កោះ​ព្រះ​ដែរ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​មណ្ឌល​សុខភាព អាកា​រៈ​របស់​ជន​រង​គ្រោះ​កាន់តែ​ធ្ងន់ធ្ង​ទៅ​ហើយ ដោយ​មើលទៅ​មិន​មាន​សង្ឃឹម ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​ទៅ​ផ្ទះ​វិញ ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​អាយុជីវិត​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ