ខេត្តសៀមរាប ៖ មានការបញ្ជាក់អះអាងពីកូនៗនិងប្រពន្ធជនរងគ្រោះដែលស្លាប់ថា ពួកគាត់នៅក្នុងហេតុការណ៍ផ្ទាល់ គឺគាត់(ជនរងគ្រោះជាឪពុក និងជាប្តី) ពិតជាស្លាប់ដោយជំងឺប្រចាំកាយពិតមែន ដោយ មិនពាក់ព័ន្ធជាមួយបទល្មើសផ្សេងនោះទេ ។ ហើយចំពោះមូលហេតុវិញ គាត់(ជនរងគ្រោះ)ធ្លាប់មានជំងឺចុកទ្រូង និងហត់ជារៀងរាល់ដង។ បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
គួររំលឹកថា បុរសចំណាស់ម្នាក់បានយកខ្សែឡើងទៅដើមត្នោតតាមបង្អោង ដើម្បីចងខ្សែ ហើយឱ្យកូននិងអ្នកជិតខាង កាប់គល់ដើមត្នោតនៅខាងក្រោម ខណៈពេលនោះជនរងគ្រោះបានកាប់ផ្តួលចំនួន២ដើម ចូលដល់ដើមទី៣ ស្រាប់តែគាត់គាំងបេះដូងស្លាប់នៅលើចុងត្នោតយ៉ាងអាណោចអាធ័មបំផុត និងបង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិផងដែរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃ
ទី២៤ មិថុនា ស្ថិតនៅចំណុចលើដើមត្នោតខាងលិចផ្ទះរបស់ខ្លួន ក្នុងភូមិអង្កន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះមានឈ្មោះ កយ ពិក ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
នៅមុនពេលកើតហេតុគាត់ (ជនរងគ្រោះ) បានយកខ្សែឡើងតាមបង្អោងដើមត្នោតចំនួន៣ដើមជាប់ៗគ្នា កម្ពស់ដើមត្នោតពីដីប្រហែលប្រវែង១០ម៉ែត្រ ដើម្បីចងទាញ-កាត់គល់ផ្ដួល តែគាត់ចងដើមត្នោតបាន២ដើមមុន ហើយកូននិងអ្នកជិតខាងបានទាញខ្សែ-កាត់គល់ត្នោត និងម៉ាស៊ីនកាត់ដួលដើមត្នោត២ដើម រួចហើយគាត់(សព)បន្តឡើងកាត់ធាងត្នោតចងខ្សែនៅដើមទី៣ ស្រាប់តែគាត់កំពុងកាប់ធាងត្នោត កូននៅខាងក្រោមឮសូរគាត់ស្រែកថា «អូយៗ»។
មួយសន្ទុះ កូនឃើញដួលខ្លួនក្បាលកល់នឹងធាងត្នោត ហៅមិននិយាយអ្វីសោះ ទើបកូនៗបានឡើងទៅតាមលើដើមត្នោតឃើញឪពុកបាត់ស្មារតី និងដាច់ដង្ហើមស្លាប់លើដើមត្នោត ហើយក៏បានយកអង្រឹងដាក់ចង
(សព)ស្ពាយចុះតាមបង្អោងដើមត្នោត យកមកទុកនៅលើផ្ទះ រួចរាយការណ៍មកសមត្ថកិច្ច យើងភ្លាមៗតែម្តង។
ក្រោយទទួលបានសេចក្ដីរាយការណ៍ពីកូនរបស់(សព)ជនរងគ្រោះ សមត្ថកិច្ចបានដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយលោកគ្រូពេទ្យបង្អែកស្រុកពួក ចុះពិនិត្យលើដងខ្លួនសព ។ បន្ទាប់ពីធ្វើការសន្និដ្ឋានរួចមកសមត្ថកិច្ចចម្រុះបានសន្និដ្ឋានឱ្យដឹងថា សពជនរងគ្រោះឃើញមានស្នាមកូដមុតរយះស្បែកលើថ្ពាល់ខាងស្តាំ និងលើត្របកភ្នែកខាងឆ្វេង (អាចមុតនឹងធាងត្នោត) ហើយមានចេញទឹកកាមផង ។ ក្រៅពីនោះ គ្មានស្លាកស្នាមគួរកត់សម្គាល់ទេ។
តាមសម្តីរបស់លោកគ្រូពេទ្យបង្អែកស្រុកពួកបានប្រាប់ថា ជនរងគ្រោះមានអាយុច្រើន(ចាស់)មូលហេតុ បណ្តាលមក ពីបញ្ហាចុកទ្រូងហត់ និង មានភាគរយ ឡើងខ្ពស់ គឺបញ្ហាធ្វើឱ្យស្ទះសរសៃឈាមបេះដូងស្លាប់ តែម្តងទៅ ។ (សម្រួលដោយ៖ )
ចែករំលែកព័តមាននេះ