ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ឆ្នាំទី២ ​រូប​ស្រស់ ​​បង្ហោះ​ហ្វេសប៊ុក​ «លាឈ្មោះនិស្សិត» ស្រាប់តែ​​ផ្អើល​ស្ពាន​ជ្រោយ​ចង្វារ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ​និស្សិត​ស្រី​​ឆ្នាំ​ទី​២​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​មក​លោត​ទឹក​សម្លាប់​ខ្លួនលើ​ស្ពានជ្រោយ​ចង្វារ​​​កាល​ពី​យប់​ម៉ិញនោះ ពេល​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​របស់​ជន​រង​គ្រោះ​កំពុង​ជួល​​ទូក​អ៊ិស្លាម​រាវ​រក​ក្នុង​តម្លៃ​៥០០​ដុល្លារហើយ ប៉ុន្តែ​រហូត​មក​ដល់​​ម៉ោង​៨​និង​៥២​នាទីព្រឹក​ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅ​រក​​ជនរងគ្រោះ​មិន​ទាន់​ឃើញ​នោះទេ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ​និស្សិត​ស្រី​​ឆ្នាំ​ទី​២​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​មក​លោត​ទឹក​សម្លាប់​ខ្លួនលើ​ស្ពានជ្រោយ​ចង្វារ​​​កាល​ពី​យប់​ម៉ិញនោះ ពេល​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​របស់​ជន​រង​គ្រោះ​កំពុង​ជួល​​ទូក​អ៊ិស្លាម​រាវ​រក​ក្នុង​តម្លៃ​៥០០​ដុល្លារហើយ ប៉ុន្តែ​រហូត​មក​ដល់​​ម៉ោង​៨​និង​៥២​នាទីព្រឹក​ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅ​រក​​ជនរងគ្រោះ​មិន​ទាន់​ឃើញ​នោះទេ ​​។

សេចក្តីរាយការណ៍​បន្តថា និស្សិ​ត​ស្រី​ខាងលើ​នេះឈ្មោះ គេង ឡៃ អាយុ​២៣​ឆ្នាំ ជានិស្សិត​ឆ្នាំទី២ នៃ​សាកល​វិទ្យា​មេគង្គ ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​ ក្នុង​សង្កាត់​ទឹកថ្លា និង​មាន​ស្រុកកំណើត​​​ក្នុងភូមិ​ដូង ​ឃុំ​ដូង សង្កាត់ប្រាសាទបាល័ង្ក ខេត្ត​កំពង់​ធំ ។

សេចក្តី​រាយការណ៍​បន្ត​ថា ពាក់ព័ន្ធនឹងករណី​និស្សិត​ឆ្នាំទី​លោត​សម្លាប់​នេះ លុះ​មក​ដល់​ព្រឹក​ថ្ងៃទី​២៧ មិថុនា នេះ ក្រុម​គ្រួសារ​ជនរងគ្រោះក៏​បាន​ធ្វើ​ដំណើរ រួម​ទាំង​និស្សិត​ដែល​ត្រូវ​ជា​មិត្ត​ភក្តិ​ជនរងគ្រោះ​​បាន​នាំគ្នា​ទន្ទឹង​កំពុង​រង់​ចាំ​ទទួល​សព​ជនរងគ្រោះ ដែល​ក្រុម​​ទូក​អ៊ិស្លាម​កំពុង​តែ​រាវ​រក​ ។

គួរ​បញ្ជាកក់ថា មុន​ពេល​ដែល​និស្សិត​ស្រី​រូប​នេះ​មក​លោតទឹក​លើ​ស្ពាន​សម្លាប់ខ្លួននោះ​ គឺ​ជនរងគ្រោះ​បានសរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់ខ្លួន​នៅវេលា​ម៉ោង​៧​និង​៣៣​នាទី​យប់​ថា «លាឈ្មោះ​និស្សិត» ។ ហើយ​ទាក់ទិន​នឹង​មូល​ហេតុ​ដែល​និស្សិត​រូប​នេះ​មក​លោត​ទឹក​លើ​ស្ពាន​សម្លាប់​ខ្លួន​នោះ ត្រូវបាន​ឪពុក​ម្តាយ ក៏ដូច​ជា​មិត្ត​ភក្តិ​ជនរងគ្រោះ​ពុំ​មាន​នរណាម្នាក់ដឹង​ពី​មូល​ហេតុ​អ្វី​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ពួកគាត់​អះអាងថា និស្សិត​រូប​នេះ​ពុំ​ដែល​មានរឿង​អ្វី ឬ​មាន​​ទំនាក់​ទំនង​ស្នេហាដែល​ធ្វើ​ឱ្យ​នាង​គិត​ខ្លី​នោះ​ទេ។

គួរ​រំលឹកថា កាល​ពី​ម៉ោង​១០យប់​និស្សិ​ត​ឆ្នាំ​ទី​២​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​មួយគ្រឿង​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វារ ហើយ​បាន​លិច​បាត់​ទៅ​ក្នុង​ទន្លេ​​បន្សល់​ត្រឹម​ម៉ូតូ​នៅ​លើ​ស្ពាន បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ និង​សមត្ថកិច្ច​ ។ ក្រោយ​មក​សមត្ថកិច្ច​បាន​យកម៉ូតូ​ និង​សំភារ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​ ដើម្បី​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​ ។

ព័ត៌​មានពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែតកោះ​សន្តិ​ភាព ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

នារីម្នាក់លោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វា​ បន្សល់ទុកតែម៉ូតូមួយគ្រឿង

បាន​បង្ហោះ​ដោយ FireBuzz នៅ ពុធ 26 មិថុនា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ