ខេត្តស្វាយរៀង៖ មានករណីភ្ញាក់ផ្អើលកើតឡើងនៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខណៈពេលដែលអ្នកភូមិកំពុងដេកលង់លក់ ស្រាប់តែឮសម្លេងមនុស្សក្មេង-ចាស់ស្រែកឆោឡោថា «ចោរៗ» ក៏នាំគ្នាក្រោកឡើងមើល តែក្រោយក៏ស្ងប់ស្ងាត់ទៅវិញ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីទៀបថ្ងៃទី២៥ មិថុនា ២០១៩ នៅផ្ទះឈ្មោះសំ សុខា ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិខាងលើ ។
ប្រភពបន្តថា លុះនៅព្រឹកឡើង មានអាក់ខោនហ្វេសបុកឈ្មោះ (ម៉ី ម៉ី) បានបង្ហោះថា មានចោរចូលប្លន់ផ្ទះយាយខ្ញុំ ដោយចោរគាស់ដំបូលផ្ទះស័ង្កសី តែត្រូវក្មួយខ្ញុំឮ ហើយស្រេចថា ចោរៗ ពួកវាក៏រត់បាត់អស់ទៅ សូមបងប្អូនប្រុងប្រយត្ន័ស្រុកយើងឥឡូវសំបូរចោរណាស់។ ក៏ធ្វើឲ្យមហាជនមានការព្រួយបារម្ភអំពីសុវត្ថិភាពសន្តិសុខ ករណីដែលចោរលួច ចោរប្លន់ អស់ទាំងនេះ។
លោកអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ក៏បានធ្វើការបំភ្លីជូនម្ចាស់ Facebook account( ម៉ី ម៉ី )និងសាធារណជនផងដែរ «សូមមេត្តាជ្រាបថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍បានចាត់តាំងកម្លាំងចុះទៅស្រាវជ្រាវដល់ផ្ទះលោកយាយម្ចាស់ផ្ទះឈ្មោះ សំ សុខា អាយុ៥៣ឆ្នាំ នៅភូមិកើតហេតុខាងលើហើយ។
លោកយាយជាម្ចាស់ផ្ទះបាននិយាយថា «នៅយប់មិញនេះ មានក្មូយស្រីក្រមុំរបស់គាត់ចំនួន៣នាក់ និងក្មូយកំលោះ១នាក់ មកដេកលើផ្ទះរបស់គាត់បន្ទាប់ តែមួយមុងខុសគ្នា ។ ចំណែកគាត់ដេកនៅក្រោមផ្ទះជាមួយម្តាយ ស្រាប់តែយប់ម៉ោង២និង១០នាទីទៀបភ្លឺ គាត់បានឮសំឡេង ក្មូយស្រីៗ ស្រែកថាចោរៗ គាត់ក៏បាននាំគ្នាក្រោកឡើងរកមើលតែមិនឃើញមានអ្វីទេ ។
ក្រោយមក គាត់បានសួរទៅក្មូយៗរបស់គាត់ថាមានអី ក្មូយៗឆ្លើយថា មានឮសម្លេងមនុស្សដើរលើដំបូលរោង ឮសម្លេងប្រោកៗ ក៏នាំគ្នាស្រែកថាចោរៗទៅពេលស្រែក ហើយបានឮសម្លេងលោតចុះពីលើដំបូលរោងក្តុក ហើយក៏នាំគ្នារកមើល តែរកមិនឃើញមានអ្វីទេ ក៏នាំគ្នាដេកវិញទៅ ពេលព្រឹកឡើង លោកយាយក៏បានទៅប្រាប់ជំនូយការភូមិ ថាយប់មិញ សភាពការណ៍មិនស្រូលទេ មានចោរលួចចូលផ្ទះ ហើយឡើងដើរលើដំបូលរោងប្រោកៗ ក្មូយៗរបស់ខ្ញុំបានឮ ក៏នាំគ្នាស្រែកថាចោរៗ តែរកមិនឃើញ ។
ប្រភពសមត្ថកិច្ចបន្តទៀតថា បើតាមការពិនិត្យរបស់សមត្ថកិច្ច ដំបូលរោងជាប់នឹងផ្ទះតផ្លាន និងផ្ទោងធ្វើអំពីកូនឈើតូចៗ ប្រក់សង្កសីចាស់ៗ ប្រសិនបើមានមនុស្សឡើងអាចនឹងបាក់ឬផុង ក៏ប៉ុន្តែនេះ មានស្នាម
កំពិតស័ង្កសីបន្តិច ចំក្រោមបង្អួច តាមការសន្និដ្ឋានអាចជាសត្វដែលឡើងលើដំបូលរោងនោះ មិនមែនចោរឡើងទេ ហើយក៏មិនមែនជាករណីចោរប្លន់ដែរអាចក្មួយៗ របស់ម្ចាស់ផ្ទះសន្និដ្ឋានខុសដោយហេតុផលនៃការភ័យខ្លាចខ្លាំងពេក។ សូមម្ចាស់Facebook account ( ម៉ី ម៉ី ) និងបងប្អូន សាធារណជន មេត្តាជ្រាបសូមអគុណ ។ (សម្រួល ដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ