ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​កូន​ៗ​ទាំង​២​នាក់ និង​ម្តាយ​ជន​រង​គ្រោះ​នៅ​ស្រុក​ដងទង់​និយាយ​អួល​ដើម​.​ក​ករណី​នៅ ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ករណី​អគារ​លំបាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ទាំង​ពីរ​នាក់​ដែល​រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ហើយ​បាន​បន្សល់​ទុក​កូនស្រី​កំព្រា​ពីរ​នាក់​ទៀត យ៉ាង​ខ្លោចផ្សា​បំផុត ហើយ​ករណីរ​លំបាក់​អគារ​ខាងលើ​នេះ​ដែរ​បាន​កើតឡើង…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ករណី​អគារ​លំបាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ទាំង​ពីរ​នាក់​ដែល​រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ហើយ​បាន​បន្សល់​ទុក​កូនស្រី​កំព្រា​ពីរ​នាក់​ទៀត យ៉ាង​ខ្លោចផ្សា​បំផុត ហើយ​ករណីរ​លំបាក់​អគារ​ខាងលើ​នេះ​ដែរ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា គ្រួសារ​ខាងលើ​មាន​ប្ដី​ឈ្មោះ ចាន់ ឆូ​យ អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជុំ​ណា​វី អាយុ​៣៤​ឆ្នាំ ។ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​ស្លាប់ ដោយ​អគារ​រលំ​បាក់​សង្កត់​លើ តែ​ទោះជា​យ៉ាងណា​ក្តី​ក៏​សព​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​ដឹក​មក​កាន់​ស្រុក​កំណើត​គឺ​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត​ហើយ​ដែរ ។ ចំណែក​កូនស្រី​ពីរ​នាក់​ដែល​កូនស្រី​ច្បង​ឈ្មោះ យន់ លី​ហ្សា អាយុ​១៤​ឆ្នាំ រៀន​បាន​ថ្នាក់​ទី​៨ និង​កូន​ទី​២ ឈ្មោះ យន់​ផា​ន់​ណា អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ។

ដោយឡែក យន់ ផា​ន់​ណា ជា​កូន​ប្អូន​បាន​និយាយ​ទាំង​ក្ដុកក្ដួល​អួល​ដើម​.​ក ថា ចាប់ពី​ពេល​នេះ​ពិតជា​មិនឃើញ​មុខ​ម្ដាយ​ឪពុក​ទៀត​ទេ​… ។ ចំណែកឯ​យន់ លី​ហ្សា ក៏​បាន​និយាយ​រៀបរាប់​ពី​ដំណើរ​ឪពុក​ម្ដាយ​របស់​គេ​បាន​ស្លាប់​ចោល​ដែរ បណ្ដាំ​ឪពុក​ម្ដាយ​របស់​គេ​កាល​នៅ​រស់ គឺ​អោយ​កូន​ៗ​ខំរៀន​សូត្រ ព្រោះ​ឪពុក​ម្ដាយ​ចេញ​ទៅ​រក​លុយ ដើម្បី​គ្រួសារ​យើង​… ។

រីឯ​ម្ដាយ​ជន​រង​គ្រោះ​ដែល​មានឈ្មោះ នាង អៀម អាយុ​៦៤​ឆ្នាំ បាន​និយាយ​រៀបរាប់​ថា​កូនប្រុស​ស្រី​ទាំង​ពីរ​នាក់​នេះ បាន​ទៅ​ធ្វើការ​សំណង់​នៅ​កំពង់សោម រយៈពេល​៦​ឆ្នាំ​ហើយ​ដែល​បាន​សន្សំ​ប្រាក់​យក​មក​ធ្វើ​ផ្ទះ ដោយ​ចៅ​តូច​ៗ​នេះ​រស់នៅ​ជាមួយ​គាត់​ជា​ជីដូន រហូត​ដល់​ឪពុក​ម្ដាយ​របស់​គេ​មាន​គ្រោះថ្នាក់ ។ ជីដូន​ចាស់​រូប​នេះ​ជា​ស្ត្រី​មេម៉ាយ​ផង​នោះ បាន​និយាយ​ថា​ថវិកា​ដែល​ជា​អំណោយ​របស់​សប្បុរសជន​ត្រូវ​បាន​ផ្ញើ​ទុក​នៅ​ធានា​គារ​អស់ហើយ ហើយ​កូន​ៗ​កំព្រា​ឪពុក​ម្ដាយ​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ផង​ដែរ និង​ថ្នាក់ដឹកនាំ​ទាំងអស់​ជួយ​គិតគូរ​ដល់​ឪពុក​ម្ដាយ​របស់​គេ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ឧ​បទ្ទ​ហេតុ​អគារ​បាក់រ​លំនៅ​ខេត្ត​ព្រ​សីហ​នុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ