រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៩រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Oh Nak-Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការគម្រោងជំនួយលើវិស័យធនធានទឹក។
នៅក្នុងមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសលើវិស័យធនធានទឹកដែលបច្ចុប្បន្ននៅតែជាអាទិភាពមួយសំខាន់ ដើម្បីដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការជម្រុញកំណើនលូតលាស់សេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីសមិទ្ធផល និងការងារជាអាទិភាពនាពេលបច្ចុប្បន្ន និងចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្តីរីករាយដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចឲ្យបានកាន់តែប្រសើរថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយរបស់សាធារណរដ្ឋកូរ៉េដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត។
ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានផ្តោតលើវឌ្ឍនភាពការងារនៃគម្រោងលើវិស័យធនធានទឹក ដែលបានអនុវត្តក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋកូរ៉េ និងតម្រូវការលើគម្រោងបន្តចំពោះមុខ ដោយក្នុងនោះ សាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែកជួយលើគម្រោងការគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តរទន្លេមេគង្គ ការធ្វើទំនើបកម្មប្រព័ន្ធតាមដានស្វ័យប្រវត្តិផ្នែកឧតុនិយម និងការគ្រប់គ្រងទិន្នន័យធនធានទឹក ជាបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រនិងជួយពីសាធារណរដ្ឋកូរ៉េដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក នៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ទិសដៅបន្ត ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។
សូមជម្រាបថា ពាក់ព័ន្ធនឹងវិស័យធនធានទឹក រហូតមកដល់ពេលនេះ សាធារណរដ្ឋកូរ៉េ បាននឹងកំពុងជួយដល់កម្ពុជាលើគម្រោង៖ ទី១) គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង ទី២) គម្រោងទំនប់ពហុបំណងដូនទ្រី ស្ទឹងមោងឬស្សី ខេត្តបាត់ដំបង និងទី៣) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...