ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន​ទុំ ប្រកាស​ស្នេហា​ជាមួយ​តារា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​រ៉េ​ប លោក​នេន​ទុំ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ក្រោយ​ពី​លោក​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ប្លែក រួម​ទាំង​បញ្ចេញ​សារ​ប្រកាស​ស្នេហា​ជាមួយ​តារា​សម្តែង​ស្រី​ហ្វី​៊​យ៉ា​ដា ។ នេន​ទុំ បាន​បង្ហាញ​វី​ដេ​អូ​រួម​គ្នា​មួយ​ដោយ​បាន​ឱប​ថើប និង​ប្រកាស ពេញ​ៗ​មាត់​ថា​ជា​ស្នេហា​ពិត​ដែល​មាន​ទាំង​ការ​សុំ​រៀប​ការ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​រ៉េ​ប លោក​នេន​ទុំ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ក្រោយ​ពី​លោក​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ប្លែក រួម​ទាំង​បញ្ចេញ​សារ​ប្រកាស​ស្នេហា​ជាមួយ​តារា​សម្តែង​ស្រី​ហ្វី​៊​យ៉ា​ដា ។

នេន​ទុំ បាន​បង្ហាញ​វី​ដេ​អូ​រួម​គ្នា​មួយ​ដោយ​បាន​ឱប​ថើប និង​ប្រកាស ពេញ​ៗ​មាត់​ថា​ជា​ស្នេហា​ពិត​ដែល​មាន​ទាំង​ការ​សុំ​រៀប​ការ​ផង​ដែរ​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​គ្រា​ដែល​នេន ទុំ និង​ហ្វ៊ី​យ៉ា​ដា លេចមុខ​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្អែមល្ហែម​មួយ​កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែមិថុនា​២០១៩ នៅ​មណ្ឌល​កម្សាន្ត​មួយ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​ឃើញ​នេន​ទុំ​បាន​បង្ហាញ​ភាសា​ផ្អែមល្ហែម អម​ដោយ​ការ​សុំ​កញ្ញា​ហ្វី​៊​យ៉ា​ដា រៀប​ការ ។ តារា​ប្រុស​រូប​នេះ​បញ្ជាក់​ថា នៅ​ទីនោះ​គឺ​មាន​ទេសភាព​ស្អាត​ប្លែក ទើបនឹង​បើក​ថ្មី និង​មាន​ទីតាំង​អំណោយផល​មួយ​ចំនួន​សម្រាប់​គូស្នេហ៍ ។

នេន​ទុំ​បញ្ជាក់​ថា​មាន​អ្នក​យល់​ច្រឡំ​ច្រើន​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ផ្ទាល់ ។ លោក​និង​កញ្ញា​ហ្វី​៊​យ៉ា​ដា​បាន​ស្គាល់គ្នា​ជា​យូរ​ដែរ​ហើយ ក៏​អញ្ជើញ​នាង​ចូលរួម​សម្តែង​តែ​ម្តង​ទៅ មិន​មានរឿង​រ៉ាវ​ស្នេហា​អ្វី​ទេ ។
តារា​សម្តែង​ឆ្នាស​ឆ្នើម​ថ្មី​ហ្វី​៊​យ៉ា​ដា វិញ​លើក​ឡើង​ថា នេះ​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ​។ ក្នុង​ឈុត ឆាក​ផ្អែមល្ហែម​នេះ​នាង​ត្រូវ​នេន​ទុំ​ថើប​ជា​ច្រើន​លើក​ច្រើន​សា ហើយ​នាង​ពិតជា​អៀន​ខ្លាំង ប៉ុន្តែ​ការ​សម្តែង​ត្រូវ​តែ​ខិតខំ​ឲ្យ​ដូច​ការណ៍​ពិត​ទើប​មាន​អ្នក​យល់​ច្រឡំ​ច្រើន ។ នាង​រំពឹង​ថា​ការ​បកស្រាយ​នេះ​នឹង​ជួយ​ជម្រះ​មន្ទិល​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក​ដែល​មានការ​លើក​ឡើង​កន្លង​មក ។

ហ្វី​៊​យ៉ា​ដា​ទើបតែ​ប្រឡូក​សិល្បៈ​មួយ​រយៈ​នេះ​ប៉ុណ្ណោះ តែ​នាង​ទទួល​បាន​ការងារ​សម្តែង​ជា​បន្តបន្ទាប់​ដូច​ជា​រឿង​ភាគ​ជាដើម ។ ក្រៅពី​សម្តែង​នាង​ក៏​មាន​អាជីព​ជា​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​នា​ពេល​យប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ