ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ ម៉ូ​នី​កា មិន​អាច​វិលរក​អាជីព​សិល្បៈ​វិញ​បាន​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ធ្លាប់​ជា​តារាចម្រៀង​ចែងចាំង​មួយ​ដួង តែ​ពេល​នេះ​ផា​ន់ ម៉ូ​នី​កា បាន​នៅ​កាន់តែ​ឆ្ងាយ​ពី​អាជីព​នេះ បន្ទាប់​ពី​នាង​រៀប​ការ​រួច​មក ។ ការ​បោះបង់​អាជីព​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សោកស្តាយ តែ​នាង​មិន​អាច​បំពេញ​បំណង​ពួក​គេ​វិល​ត្រឡប់​វិញ​បាន ។…

រាជធានី​ភ្នំពេញ​៖ ធ្លាប់​ជា​តារាចម្រៀង​ចែងចាំង​មួយ​ដួង តែ​ពេល​នេះ​ផា​ន់ ម៉ូ​នី​កា បាន​នៅ​កាន់តែ​ឆ្ងាយ​ពី​អាជីព​នេះ បន្ទាប់​ពី​នាង​រៀប​ការ​រួច​មក ។ ការ​បោះបង់​អាជីព​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សោកស្តាយ តែ​នាង​មិន​អាច​បំពេញ​បំណង​ពួក​គេ​វិល​ត្រឡប់​វិញ​បាន ។

អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ផា​ន់ ម៉ូ​នី​កា បាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​សោកស្តាយ​ដែល​មិន​អាច​បន្ត​អាជីព​សិល្បៈ​បាន ដ្បិត​ដំណើរ​ជីវិត​ឯកជន​របស់​នាង​មមាញឹក​នឹង​របរ​ក្រៅ​សិល្បៈ ។

ផា​ន់ ម៉ូ​នី​កា បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ផលិតកម្ម​សាន់​ដេ​លេចធ្លោ ដោយ​ក្នុងអំឡុងពេល​នោះ​មានការ​ពេញ​និយម​ពី​បណ្តា​អ្នកគាំទ្រ​យុវវ័យ ។ នាង​បាន​ឃ្លាតឆ្ងាយ​អាជីព​សិល្បៈ​បន្ទាប់​ពី​សម្រេចចិត្ត​រៀប​ការ​ជាមួយ​កូន​ថៅកែ​លក់​ខោអាវ​ទំនើប ។ កាន់តែ​នៅ​ឆ្ងាយ​ពី​អាជីព​ចាស់​នៅ​ពេល​នាង​មានកូន ដោយពេល​នេះ​នាង​មានកូន​២​នាក់​ហើយ ។ នាង​បាន​បើកហាង​ខោអាវ​លំដាប់​យុវវ័យ​កំពុង​តែ​កាក់កប ។

ផា​ន់ ម៉ូ​នី​កា បាន​រៀបរាប់​ថា​«​ខ្ញុំ​មិន​អាច​បន្ត​សិល្បៈ​បាន​ទេ នាង​ខ្ញុំ​សុំ​អធ្យាស្រ័យ​អ្នកគាំទ្រ​ផង​មក​ពី​នាង​ខ្ញុំ​មានកូន ហើយ​ត្រូវ​មើលថែ​គ្រួសារ​មុខរបរ​ឲ្យ​ល្អ​ដែល​មមាញឹក​រាល់ថ្ងៃ​ទើប​មិន​អាច​ងាក​មក​វិញ​បាន ។ ចិត្ត​ស្រឡាញ់​ដដែល​បើ​មាន​ពេល​នាង​ខ្ញុំ​នឹង​ផលិត​ចម្រៀង​ខ្លួនឯង​បង្ហោះ​តាម​យូ​ធូប ខ្លះ​ៗ​ដើម្បី​ឱ្យ មិត្ត​អ្នកគាំទ្រ​បាន​ស្តាប់​កម្សាន្ត ។ ម្យ៉ាង​នាង​ខ្ញុំ​ឡើងសាច់​ធាត់​ជាង​មុន​ផង កាន់តែ​មិន​ចង់ ដោយ​ទុក​ឲ្យ ប្អូន​ៗ​រលក​ក្រោយ​ប្រឹងប្រែង​សាង​ឈ្មោះ​សិល្បៈ​ម្តង ដើម្បី​លើក​ស្ទួយ​បន្ត​ទៀត »​។

ទោះជា​យ៉ាងណា​ក្តី​ផា​ន់ ម៉ូ​នី​កា និយាយ​ថា​នាង​នឹង​យក​ពេល​ជួយ​សង្គម​ផ្នែក​សប្បុរសធម៌ ដូច​ជា​ជួយ​ជន​ក្រីក្រ ជួយ​អ្នកសិល្បៈ​ទីទ័ល​ដើម្បី​លើកទឹកចិត្ត​គ្នា​ដោយ​ធ្វើ​បែប​នេះ​គឺ​នាង​មាន​អារម្មណ៍​រីករាយ​ជាទី​បំផុត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ