ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបុណ្យ​បាន​កើតមក​ជា​ខ្មែរ​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ

4 ឆ្នាំ មុន

នៅ​ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានកា​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​ពីរោះ និង​មាន​ន័យ​ល្អឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក…

នៅ​ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានកា​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​ពីរោះ និង​មាន​ន័យ​ល្អឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​គិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​ទៅ​សួរ​យោបល់​ពី​ចាស់ ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង​។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ជតា​- កំណើត​, វេលា​ដែល​កើត ។ តាម​តម្រា​ចាស់​បុរាណ​លោក​សំដៅលើ​ជតារាសី គឺ​អ្នក​ដែល​មាន​អានុភាព​ច្រើន មាន​បារមី​ខ្ពស់ ។

ជនី​- អ្នក​ដែល​មាន​សន្តាន​ចិត្ត​ដូច​មាតា ។ ដាក់​ឈ្មោះ​ឱ្យ​កូនស្រី​ពិតជា​ប្រពៃ​ថ្លៃថ្លា ។

ជម្នះ​- អ្នក​ដែល​ឈ្នះ​, អ្នក​ដែល​ពុះពារ​ទៅ​រក​ការ​ឈ្នះ គឺ​តស៊ូ​រាល់​ឧបសគ្គ​មិន​រា​ថយ ។

ជម្ពូ​- អ្នក​ដែល​ដឹកនាំ​គេ​ទៅ​រក​ខ្លឹមសារ​នៃ​ជីវិត ជា​អ្នក​ជោគជ័យ​ក្នុង​ជីវិត ។

ជា​- អ្នកមាន​សេចក្តីសុខ អ្នក​ដែល​មាន​ចិត្តជា​បណ្ឌិត អ្នកមាន​ជីវិត​ចម្រើន​ដោយ​សម្បត្តិ​ជា​លំដាប់ ។

ជាតី​- កូនស្រី​ដែល​ចេះ​បិទ​បាំង​នូវ​ការ​សម្ងាត់​ពោល​គឺ មិន​នាំ​ភ្លើង​ក្នុង​ចេញ​ទៅ​ក្រៅ មិន​នាំ​ភ្លើង​ក្រៅ​ចូល​មក​ក្នុង ។ ជា​កូនស្រី​ដែល​មាន​លក្ខណសម្បត្តិ​ល្អ ។

ជាលី​- ឈ្មោះ​កូនប្រុស​ព្រះបាទ​ស្រី​វេស្សន្តរ​តួអង្គ​ព្រះពុទ្ធ ។ ជា​កូន​ដែល​មាន​សិរី​សួស្តី​គ្រប់​ប្រការ ។

ជិនបុត្រ​- កូន​របស់​អ្នក​ឈ្នះ​ហើយ សំដៅលើ​សាវក​របស់​ព្រះពុទ្ធ ។ ជា​អ្នក​ឈ្នះ​អ្វី​ៗ​សព្វប្រការ ។

ជិនវង្ស​- ត្រកូល​អ្នក​ឈ្នះ ។ នៅ​ក្នុង​រឿងព្រេង​បុរាណ​មាន​ក្សត្រ​មួយ​ព្រះ​អង្គ​នាម ព្រះ​ជិនវង្ស ។ ជា​ឈ្មោះ​កូនប្រុស​ពិតជា​មាន​ន័យ​ណាស់ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ