ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែក​យន្តហោះ​អ្នកនេសាទ​​ស្រង់​បាន

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ ឯកអគ្គរដ្ឋទូត​អុីរ៉​ង់​ប្រចាំ​ក្រុង​ឡុ​ង​ដ៏ កាលពី​ថ្ងៃ​ទី​២៥​មិថុនា​បាន​ផ្សាយ​រូបថត​មួយ ដែល​បង្ហាញ​អ្នកនេសាទ​នៅ​អែប​ជាប់​បណ្ដា​បំណែក​យន្តហោះ​ស៊ើ​ប​ការណ៍​គ្មាន​មនុស្ស​បើក របស់​កងទ័ព​អាកាស​អា​មេ​រិ​ក​ដែល​អុី​រ៉​ង​បាញ់​ធ្លាក់​។ ឯកអគ្គរដ្ឋទូត​រូប​នោះ​លោក​HAMID BAEIDINEJAD​ឲ្យ​ដឹង​ថា បណ្ដា​អ្នកនេសាទ​អុី​រ៉​ង់ បាន​រក​ឃើញ​បំណែក​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក…

ប្រទេស​អុីរ៉​ង់ ៖ ឯកអគ្គរដ្ឋទូត​អុីរ៉​ង់​ប្រចាំ​ក្រុង​ឡុ​ង​ដ៏ កាលពី​ថ្ងៃ​ទី​២៥​មិថុនា​បាន​ផ្សាយ​រូបថត​មួយ ដែល​បង្ហាញ​អ្នកនេសាទ​នៅ​អែប​ជាប់​បណ្ដា​បំណែក​យន្តហោះ​ស៊ើ​ប​ការណ៍​គ្មាន​មនុស្ស​បើក របស់​កងទ័ព​អាកាស​អា​មេ​រិ​ក​ដែល​អុី​រ៉​ង​បាញ់​ធ្លាក់​។

ឯកអគ្គរដ្ឋទូត​រូប​នោះ​លោក​HAMID BAEIDINEJAD​ឲ្យ​ដឹង​ថា បណ្ដា​អ្នកនេសាទ​អុី​រ៉​ង់ បាន​រក​ឃើញ​បំណែក​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក ដែល​អុី​រ៉​ង់​បាញ់​ធ្លាក់​កាលពី​ស​ប្ដា​ហ៍​មុន​។ តាម​TWITTER​ លោក​បាន​បង្ហោះ​រូបភាព​នៃ​បុរស​ម្នាក់​ឈរ​ក្បែរ​នាវា​នេសាទ​១​គ្រឿង​និង​បំណែក​លោហធាតុ​មួយ មាន​ចារ​រូប​ផ្កាយ នៃ​កងទ័ពអាកាស​អា​មេ​រិ​ក ព្រមទាំង​រូបភាព​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ប្រភព​នៃ​បំណែក​នេះ​។

ភាព​តានតឹង​បាន​ឡើង​ខ្ពស់​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់ ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​ក​ទំនើប ធុន​RQ-4A GLOBAL HAWK ដែល​តាម​អុី​រ៉​ង់​ថា ស្ថិត​ក្នុង​ដែនអាកាស​ខ្លួន​តែ​សហរដ្ឋអាមេរិក​បាន​បដិសេធ​។ រីឯ​ក្រសួងការបរទេស​រុ​ស្ស៊ី​អះអាង​ថា យន្តហោះ​នោះ​បាន​ហោះ​រំលោភ​បំពាន​ព្រំដែន​អុី​រ៉​ង់​។

កាលពី​ថ្ងៃ​ទី​២៤​មិថុនា​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​ដែល​ដាក់​ទណ្ឌកម្ម​ធ្ងន់​ថ្មី​ៗ ប្រឆាំង​អុីរ៉​ង់​និង​មេដឹកនាំ​កំពូល​ប្រទេស​នេះ លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី​។ តាម​លោក​ត្រាំ​ថា​ទណ្ឌកម្ម​នោះ​អាច​នៅ​ជា​ធរមាន​រយៈពេល​ច្រើន​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ