ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះ​ម្តាយ​ថ្លៃ​…​២នាក់​រស់​ក្រោម​គំនរ​បាក់​បែក​​ជិត​70​ម៉ោង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិតជា​ស្មាន​មិន​ដល់ ដែលក្នុង​ចំណោម​អ្នក​នៅ​រស់រាន​មានជីវិត​ពី​ការ​បាក់រលំ​អគារ​កម្ពស់​៧​ជាន់ ​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺមនុស្ស​២​នាក់​ចុង​ក្រោយ​បាន​នៅ​មានជីវិត​រស់​ក្រោម​គំនរ​បាក់បែក​ជិត​៧០​ម៉ោង ដែល​ពិតជា​ទឹកដោះ​ម្តាយ​ថ្លៃ​ពេក​ណាស់ ។ ជន​រង​គ្រោះត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជួយ​យកចេញពី​ក្រោម​គំនរ​អគារ​បែកបាក់ ខណៈ​ក្រុមគ្រួសារ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ពិតជា​ស្មាន​មិន​ដល់ ដែលក្នុង​ចំណោម​អ្នក​នៅ​រស់រាន​មានជីវិត​ពី​ការ​បាក់រលំ​អគារ​កម្ពស់​
៧​ជាន់ ​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺមនុស្ស​២​នាក់​ចុង​ក្រោយ​បាន​នៅ​មានជីវិត​រស់​ក្រោម​គំនរ​បាក់បែក​ជិត​៧០​ម៉ោង ដែល​ពិតជា​ទឹកដោះ​ម្តាយ​ថ្លៃ​ពេក​ណាស់ ។ ជន​រង​គ្រោះត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជួយ​យកចេញពី​ក្រោម​គំនរ​អគារ​បែកបាក់ ខណៈ​ក្រុមគ្រួសារ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តព្រៃវែង បាន​រៀបចំ​ធ្វើ​រោង​បុណ្យ​រង់ចាំ​សព​រួច​ទៅ​ហើយ តែ​បែរជា​នៅ​រស់ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ ដែល​ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ចុង​ក្រោយ​ថា ​ជន​ទី​២៥​និង​ទី​២៦​នោះ ម្នាក់​ឈ្មោះ រស់ ស៊ី​ថា អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ កាក់ គា អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ អ្នក​ទាំង​២​នាក់ ត្រូវ​បាន​ទាញ​យក​ចេញពី​គំនរ​បែកបាក់​នៃ​អគារ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ខណៈ​ឪពុក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​ព្រះ​សីហ​នុ​ហើយ ដើម្បី​រង់ចាំ​យក​សពកូន​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ព្រោះ​ថ្ងៃ​ទី​៣​ទៅ​ហើយ មិន​សង្ឃឹម ថា​នៅ​រស់​ទេ ប៉ុន្តែ​បែរជា​កូន​នៅ​មានជីវិត ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ចុង​ក្រោយ​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​៣​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​(​សរុប​ចំនួន​៦​ម៉ឺន​ដុល្លារ​) តាម​រយៈ​លោក សេង ទៀង ប្រគល់​ជូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ។

ក្រោយ​ពី​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​បែកបាក់​នៃ​អគារ​ភ្លាម​ៗ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កំពុង​មាន​វត្តមាន​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីនោះ បាន​អញ្ជើញ​ចូល​ទៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​សាកសួរ​សុខទុក្ខ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដោយ​ផ្ទាល់ ក្នុង​ក្តី​រំភើប​បំផុត​ចំពោះ​អ្នក​ទាំង​២ និង​បាន​ឲ្យ​ក្រុម​គ្រូពេទ្យ​ចាត់ចែង​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ ។

អត្ថបទសរសេរ ដោយ