ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើសរើស​ជើងឯក​យុវជន​អា​ស៊ី​អាគ្នេយ៍​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ចាប់ពី​ថ្ងៃ​ទី​២៨-៣០ មិថុនា​។ លោក ហែម គី​រី…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ លើក​ទី​៤៣ ឆ្នាំ​២០១៩​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ចាប់ពី​ថ្ងៃ​ទី​២៨-៣០ មិថុនា​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដោយ​មាន​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​១១​ចូលរួម សរុប​អត្ត​ព​លិ​ក​មាន​ចំនួន​៤០៦​នាក់​ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​២៩០​នាក់ ។ លោក​បន្ត​ថា ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​អាយុ​ចាប់ពី​១៣​ដល់​១៨​ឆ្នាំ​មាន​រយៈពេល​៣​ថ្ងៃ ។

ថ្ងៃ​ទី​១​មាន​វិញ្ញាសា​ហែល​របៀប​សេរី​ផ្នែក​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​ចម្ងាយ​១០០x៤, វិញ្ញាសា​ហែល​សេរី​បុរស​-​នារី​អាយុ​១៦-១៨​ឆ្នាំ​ចម្ងាយ​៤០០​ម៉ែត្រ និង​វិញ្ញាសា​ហែល​សេរី​បុរស​អាយុ​១៤-១៥​ឆ្នាំ​ចម្ងាយ​៤០០​ម៉ែត្រ​។ ថ្ងៃ​ទី​២​មាន​វិញ្ញាសា​ហែល​របៀប​សេរី​ផ្នែក​នារី​ចម្ងាយ​៤០០​ម៉ែត្រ អាយុ​១៤-១៥​ឆ្នាំ ហែល​សេរី​ផ្នែក​បុរស​-​នារី​អាយុ​ក្រោម​១៣​ឆ្នាំ​ចម្ងាយ​៤០០​ម៉ែត្រ និង​ហែល​របៀប​កង្កែប​ផ្នែក​បុរស​អាយុ​១៦-១៨​ឆ្នាំ​។

ថ្ងៃ​ទី​៣​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ មាន​វិញ្ញាសា ហែល​កង្កែប​ចម្ងាយ​៥០​ម៉ែត្រ​ទាំងអស់ ដែល​មាន​ផ្នែក​បុរស​អាយុ​ក្រោម​១៣​ឆ្នាំ អាយុ​១៤-១៥​ឆ្នាំ និង​ផ្នែក​នារី​អាយុ​១៤-១៥​ឆ្នាំ​និង​អាយុ​១៦-១៨​ឆ្នាំ​។

មន្ត្រី​សហព័ន្ធ​កីឡាហែលទឹក​រូប​នេះ​បាន​បន្ត​ទៀត​ថា សម្រាប់​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​លើក​ទី​៤៣​លើក​នេះ កម្ពុជា​ក៏​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បម្រើ​ដល់​ការ​ប្រកួត​ឱ្យ​មាន​លក្ខណៈ​ស្តង់ដា ។ ម្យ៉ាងវិញទៀត ការ​ប្រកួត​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ផង​ដែរ​។ វា​ជា​ពេលវេលា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ជំរុញ​ដល់​កីឡាករ​ថ្នាល​ក្នុង​ការ​ស្វែងរក​នូវ​បទ​ពិសោធន៍​បន្ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ