ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ស្រវឹង​អាច​បំផ្លាញ​មេជី​វិត​ឈ្មោល និង​បង្ក​ជា​ការ​អត់​កូន​ដែរ​ទេ

4 ឆ្នាំ មុន

នៅ​ពេល​យើង​និយាយ​ពី​គ្រឿង​ស្រវឹង និង​លទ្ធភាព​មានកូន គេ​ច្រើន​តែ​និយាយ​ច្រើន​ទៅ​លើ​ខាង​ស្រី​។ យើង​ទំនងជា​ដឹង​អំពី​ឥទ្ធិពល​គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ​វិញ​ទៅ​ជា​យ៉ាងណា​ទៅ? ហើយ​តើ​វា​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​បុរស​ដែ​រឬទេ? ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​គឺ​ត្រូវ​បាន​គេ​និយម​ជា​ញឹកញាប់​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​គឺ​មាន​ឥទ្ធិពល​អាក្រក់​ច្រើន​ចំពោះ​សុខភាព​ដែរ​។ នៅ​សហរដ្ឋអាមេរិក ការ​សង្កេត​មួយ​ក្នុង​ឆ្នាំ…

នៅ​ពេល​យើង​និយាយ​ពី​គ្រឿង​ស្រវឹង និង​លទ្ធភាព​មានកូន គេ​ច្រើន​តែ​និយាយ​ច្រើន​ទៅ​លើ​ខាង​ស្រី​។ យើង​ទំនងជា​ដឹង​អំពី​ឥទ្ធិពល​គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ការ​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ​វិញ​ទៅ​ជា​យ៉ាងណា​ទៅ? ហើយ​តើ​វា​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​របស់​បុរស​ដែ​រឬទេ?

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​គឺ​ត្រូវ​បាន​គេ​និយម​ជា​ញឹកញាប់​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​គឺ​មាន​ឥទ្ធិពល​អាក្រក់​ច្រើន​ចំពោះ​សុខភាព​ដែរ​។ នៅ​សហរដ្ឋអាមេរិក ការ​សង្កេត​មួយ​ក្នុង​ឆ្នាំ ២០១៥ បាន​រក​ឃើញ​ថា ស្ទើរតែ ២៧​ភាគរយ មាន​មនុស្ស​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​ប្រាប់​ថា​បាន​ស្រវឹង​ជោគ​ជាំ​ក្នុង​មួយ​ខែ​ៗ​។ ក្នុង​នោះ​ដែរ យ៉ាង​ហោច​ណាស់ ៣៥​ភាគរយ​ដែល​មាន​បញ្ហា​មិន​អាច​មានកូន​បាន ហើយ​វា​ក៏​បណ្តាល​មក​ពី​កត្តា​ទាំង​បុរស និង​ស្ត្រី​ដែរ​។

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ចាប់ពី ៥​ដង​ឡើង​ទៅ រយៈពេល ២​ម៉ោង គឺ​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​មេជី​វិត​ឈ្មោល​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ប្រភេទ​ស្រា​ក្រឡុក​ច្រើន​ជាង ១៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​បន្ថយ​អ័រម៉ូន​ភេទ​ប្រុស និង​ប៉ះពាល់​ដល់​ចំនួន​មេជី​វិត​ឈ្មោល​បាន​។

សម្រាប់​បុរស ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​នឹង​រង​ការ​ប៉ះពាល់​ដល់​លទ្ធភាព​មានកូន​ដូច​ជា​៖

១-បន្ថយ​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ុ​ន អ័រម៉ូន Folicle Stimulating Hormone និង Luteinizing Hormone និង​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ស្រី​អេ​ស្ត្រូ​ជែ​ន ដែល​នាំ​ឲ្យ​ថយ​ចុះ​ការ​ផលិត​មេជី​វិត​ឈ្មោល
២- ស្វិត​ពងស្វាស ដែល​នាំ​ឲ្យ​លិង្គ​មិន​អាច​ឡើង​រឹង​បាន ឬ​មិន​អាច​មានកូន​បាន
៣- ប្រែប្រួល​ដល់​អ័រម៉ូន Gonadotropin សម្រាប់​ជំរុញ​ដល់​ការ​ផលិត​មេជី​វិត​ឈ្មោល
៤- ផ្លាស់​ប្តូរ​រូបរាង ទំហំ និង​ចលនា​មាន​សុខភាព​ល្អ​របស់​មេជី​វិត​ឈ្មោល

ការ​ផ្សំ​ចូល​គ្នា​នៃ​ថ្នាំ​ដូច​ជា គ្រឿងញៀន ជាមួយនឹង​គ្រឿង​ស្រវឹង​ក៏​បន្ថយ​លទ្ធភាព​នៃ​ការ​មានកូន​បាន​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត ជំងឺថ្លើម​ក៏​បង្ក​ឡើង​ដោយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​ផង​ដែរ​។

របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​លទ្ធភាព​មានកូន​របស់​បុរស​បាន​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ ស្ត្រេ​ស ថប់​អារម្មណ៍ ធាត់​ជ្រុល និង​ជក់បារី សុទ្ធសឹងតែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​លទ្ធភាព​នៃ​ការ​មានកូន​បាន​។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ប្រភេទ​មេ​ឌី​ទែ​រ៉ា​ណេ​ដែល​ផ្តល់​សុខភាព អាច​បង្កើន​ចំនួន​គុណភាព​មេជី​វិត​ឈ្មោល​កាន់តែ​ខ្ពស់​បាន​។ រឿង​នេះ​កើត​ឡើងជា​ពិសេស​ចំពោះ​អ្នក​ដែល​និយម​ចូល​ចិត្ត​ញ៉ាំ​ច្រើន​ៗ​នូវ បន្លែ ផ្លែ​ឈើ អាហារ​សមុទ្រ និង​គ្រាប់​ធញ្ញជាតិ​ផ្តល់​សុខភាព (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ