ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ៖ ស្វាគមន៍​អ្នកវិភាគ​នយោបាយ និង​សង្គម​ល្បី​ៗ​ដែល​បង្កើត​បក្សនយោបាយ​ប្រកួតប្រជែង​នយោបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​អ្នកវិភាគ​ល្បី​ៗ​នៅ​កម្ពុជា ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច ។ ការ​ប្រកាស​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ បន្ទាប់​ក្រុម​សង្គម​ស៊ី​វិល…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ​លោក​សុខ ឥ​សាន​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​អ្នកវិភាគ​ល្បី​ៗ​នៅ​កម្ពុជា ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច ។ ការ​ប្រកាស​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ បន្ទាប់​ក្រុម​សង្គម​ស៊ី​វិល និង​អ្នកវិភាគ​ល្បី​ៗ​នយោបាយ សង្គម​នៅ​កម្ពុជា​បាន​ប្រមូលផ្តុំ​ចង់​ឲ្យ​មាន​វប្បធម៌​នយោបាយ​ថ្មី​នៅ​កម្ពុជា ហើយ​អាច​នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​ពេល​ខាង​មុខ ។

លោក សុខ ឥ​សាន បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​២៦ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា កាលពី​ពេល​ប៉ុន្មាន​ថ្ងៃមុន​មាន​សារព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​ថា បងប្អូន​ដែល​ធ្វើការ​នៅ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ចង់​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ។ លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ បាន​គេ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី ដើម្បី​ចង់​បង្កើត​គណបក្ស​នយោបាយ​ថ្មី ក៏​ប៉ុន្តែ​លោក ព្រាប កុ​ល បដិសេធន៍​ថា មិន​ចង់​បង្កើត​នោះ​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​សុខ ឥ​សាន ក៏​បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​មាន អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​ចំនួន​នៅ​អា​មេ​រិ​កបាន​ចូល​ទៅ​ជួប​អង្ក​ការ IRI អង្ក​ការ NDI និង​លោកស្រី​រ៉ូ ណា​ស្មី​ត ដោយ​អ្នក​ទាំងនោះ​បាន​ឲ្យ​យោបល់​ទៅ​ក្រុម​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង ។

ដូច្នេះ​អ្នក​ទាំងនេះ​ចង់​យក​និន្នាការ​យក​សេះ​ថ្មី ដូច​សេះ​ចាស់ ដែល​ប្រើ​លែង​កើត​ពោល គឺ​ចង់​ឈប់​ប្រើ​អ​តី​មេ​បក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​នយោបាយ ។ លោក​បញ្ជាក់​ថា ៖«​ប្រហែល​ចង់​យក​សេះ​ថ្មី ដូច​សេះ​ចាស់ (​ដូរ​មេ​បក្ស​ប្រឆាំង​) មាន​តែ​រឿង​នេះ ព្រោះ​ឥឡូវនេះ​កំពុង​តែ​ឆ្លេឆ្លារ ហើយ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស ក្រោយ​ពី​មានការ​ផ្តល់​យោបល់​ពី​អង្ក​ការ IRI និង​អង្ក​ការ​NDI និង​លោក ស្រី រ៉ុ ណា​ស្មី​តម​ក​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ដោយសារ​មេដឹកនាំ​គណបក្ស ប្រឆាំង ឬ​សេះ​ចាស់​កន្លង​មកនេះ​អត់​បានការ ទទួល​បរាជ័យ ដូច្នេះ​ត្រូវ​រក​សេះ​ថ្មី​ដូរ ។ សេះ ចាស់​នេះ​មិនមែន​តែ​ចាស់​ទាំង​នយោបាយ​ទេ គឺ​ចាស់​ទាំង​អាយុ​ទៀត​ជាង​៧០​ឆ្នាំ​ហើយ​ដូច្នេះ​គេ​ត្រូវ​យក​ក្មេង​ៗ​អាយុ​៥០ ឬ​ជាង​៥០​មក​ជំនួស​ហើយ ។ អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា អង្ក​ការ IRI និង NDI បាន​គាំទ្រ​មនោ​គម​វិជ្ជា​សេរី ក្នុង​ការ​ប្រកួត​ប្រែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ចោទ​ថា កុ​ម្មុ​យ​នី​ស ។

លោក​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ឥឡូវនេះ (​អតីត​មេ​បក្ស​ប្រឆាំង​) សេះ​ចាស់​អាយុ​ក៏​ច្រើន​នយោបាយ​ក៏​អត់​បានការ ហើយ​បរាជ័យ​រហូត​អី​ញ្ចឹ​ង​ប្រហែល​ចង់​ទាត់​សេះ​ចាស់​ចោល​ដាក់ សេះ​ថ្មី​ហើយ​» ។ នៅ​ពេល​ដែល​សួរ​ថា ក្នុង​ករណី​ដែល​ក្រុម​សង្គម​ចង់​បង្កើត​នយោបាយ​ថ្មី​នៅ​កម្ពុជា​ចង់​បង្កើត​គណបក្ស​នយោបាយ​មួយ​ថ្មី​នៅ​កម្ពុជា​យើង​បក្ស​កាន់​អំណាច​ស្វាគមន៍​ដែរ​ឬទេ0x017d7 ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ស្វាគមន៍ ក៏​ប៉ុន្តែ​ត្រូវធ្វើ​បែបបទ​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​ឲ្យ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

លោក​គូសបញ្ជាក់​ថា ៖«​យើង​ស្វាគមន៍ យើង​អត់​មាន​ថា អ្វី​ទេ មាន​តែ​លើកទឹកចិត្ត​ឲ្យ​គាត់​បង្កើត ហើយ​ត្រូវ​បញ្ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ ហើយ​មក​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​ទៅ​តាម​គោលការណ៍​ច្បាប់​នោះ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ​» ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​បង្ហាញ​សណ្តាន​ចិត្ត​ថា ទោះបីជា​អតីត​សមាជិក​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​សុំ​សិទ្ធិ​នយោបាយ​រួច​ហើយ​ចូល​ជាមួយ​ក្រុម​សង្គម​ស៊ី​វិល​ក៏​មិន​ហាមឃាត់​នោះ គឺ​មិន​បិទ​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ទេ ។ ប៉ុន្តែ​ប្រ​សិន​អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ត្រូវ​ត្រូវ​ច្បាប់​ព្យួរ​ក្នុង​ការ​ធ្វើ​នយោបាយ ហើយ​មិន​ទាន់​ផុត​នៃ​ថេរវេលា​នៃ​កំណត់​នោះ​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ទេ ។ ប៉ុន្តែ​អ្នក​ដែល​មាន​សិទ្ធ​ពេញលេញ​ហើយ​អាច​ចូល​គណ​ប​ក្ន​យោ​បាយ​ណា​ក៏​បាន​ដែរ ព្រោះ​ជា​សិទ្ធិ​របស់​គាត់ ។

ទោះបីជា​មាន​ក្រុម​សង្គម​ស៊ី​វិល​សុទ្ធតែ​អ្នក​ល្បី​ៗ​ខាង​វិភាគ​នយោបាយ និង​សង្គម​ប្រមូលផ្តុំ​គ្នា​យ៉ាងណា​ក្តី ក៏​លោក​សុខ ឥ​សាន បាន​អះអាង​ថា មិន​ព្រួយបារម្ភ​នោះ​ទេ ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​យើងរ​កជើង​ខ្លាំង​ឲ្យ​ជើង​ខ្លាំង​ដែល​អួត​យូរហើយ​មក​ប្រមូលផ្តុំ​គ្នា​មក​ប្រកួតប្រជែង​មក ហើយ​បើ​ឈ្នះ​ឆ្នោត​កាន់​អំណាច​ទៅ​គ្មាន​អ្នក​ណា​ថា អ្វី​នោះ​ទេ​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ