ខេត្តកំពត ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានធ្វើការបដិសេធជុំវិញការចោទប្រកាន់នេះ ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ឡាយ សារីម ដើម្បីស្រាវជ្រាវរកការពិត និងចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា នគរបាលស្រុកបន្ទាយមាស កាលពីថ្ងៃទី២៤ ខែមិថុនា បានឃាត់ខ្លួនបុរសម្នាក់ពីបទជាប់ចោទចាប់រំលោភម្តាយក្មេក ដែលមានអាយុ៧១ឆ្នាំ ។ បុរសរូបនេះ ឈ្មោះ ឡាយ សារីម អាយុ៣៤ឆ្នាំ រស់នៅក្នុងឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ។
តាមពាក្យបណ្តឹងរបស់ម្ដាយក្មេកបានឲ្យសមត្ថកិច្ចដឹងថា នាវេលាម៉ោង១១យប់ថ្ងៃទី២៣ មិថុនា ខណៈរូបគាត់កំពុងលង់លក់ក្នុងដំណេកលើគ្រែក្រោយផ្ទះជាមួយចៅស្រីអាយុ៤ឆ្នាំ ស្រាប់តែឈ្មោះ ឡាយ សារីម ជាកូនប្រសានេះ ចុះពីលើផ្ទះមកបើកមុងចាប់រំលោភ គាត់រហូតបានសម្រេច ។ ក្រោយពីត្រូវកូនប្រសាដ៏ថោកទាបនេះរំលោភហើយ នៅព្រឹកថ្ងៃទី២៤ មិថុនា គាត់ក៏បានទៅប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
នៅពេលទទួលបានពាក្យបណ្តឹងនេះ នារសៀលថ្ងៃដដែល កម្លាំងនគរបាលស្រុកបន្ទាយមាសបានតាមរកនិងឈានដល់ឃាត់ខ្លួនជនឈ្មោះ ឡាយ សារីម ដែលជាកូនប្រសាយកទៅសាកសួរ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ