ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿទេ! «ទឹក​ផ្លែ​ម្នាស់​ស្រស់​» អាច​ទប់​ស្កាត់​​ជំងឺ​​មហា​រីកបាន​ទៀត

4 ឆ្នាំ មុន

«​ទឹក​ផ្លែ​ម្នាស់​ស្រស់​» អាច​ផ្ដល់​អត្ថប្រយោជន៍​វិជ្ជមាន​ស្មាន​មិន​ដល់​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ​តាម​រយៈ​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ រួម​ទាំង​សារធាតុចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​។​ការ​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់​​នឹង​ផ្ដល់​អោយ​រាង​កាយ​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ចាំបាច់​ជា​ច្រើន​ប្រភេទ​ដែល​អ្នក​ត្រូវការ​ដើម្បី​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្សេង​ៗ​។ ថា​តើ​ទឹក​ផ្លែ​ម្នាស់​ស្រស់​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ទឹក​ម្នាស់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ១. ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់…

«​ទឹក​ផ្លែ​ម្នាស់​ស្រស់​» អាច​ផ្ដល់​អត្ថប្រយោជន៍​វិជ្ជមាន​ស្មាន​មិន​ដល់​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ​តាម​រយៈ​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ រួម​ទាំង​សារធាតុចិញ្ចឹម​សំខាន់​ៗ​ផ្សេង​ទៀត​។​ការ​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់​​នឹង​ផ្ដល់​អោយ​រាង​កាយ​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ចាំបាច់​ជា​ច្រើន​ប្រភេទ​ដែល​អ្នក​ត្រូវការ​ដើម្បី​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្សេង​ៗ​។ ថា​តើ​ទឹក​ផ្លែ​ម្នាស់​ស្រស់​ល្អ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ទឹក​ម្នាស់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១. ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់ ៖ ទឹក​ផ្លែ​ម្នាស់​ស្រស់ គឺ​មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ធម្មជាតិ​ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​និង​កាត់​បន្ថយ​អាកា​រៈ​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។ ហើយ​ប្រសិនបើ​អ្នក​មានការ​ឈឺចាប់​ខ្លាំង​បន្ទាប់​ពី​ធ្វើ​លំ​ហាត់ប្រាណ​អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ម្នាស់​ស្រស់ ១ កែវ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​។

២. ទប់ស្កាត់​ជំងឺមហារីក ៖ នោះ​ក៏​ព្រោះតែ​ម្នាស់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ គឺ​វីតាមីន C​។ សារធាតុ​ប្រឆាំង​អុក​សីតកម្ម​នេះ​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ដែល​បង្ក​ជំងឺ​មហារីក​។ លើស​ពី​នេះ​ទៅ​ទៀត ម្នាស់ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ bromelain អាច​រារាំង​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​និង​ថែម​ទាំង​ធ្វើ​ឱ្យ​កោសិកា​មហារីក​ងាប់​ផង​ដែរ ជា​ពិសេស​ជំងឺមហារីក​ពោះវៀនធំ​។

៣. ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក ៖ ទឹក​ផ្លែ​ម្នាស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ dietary ដែល​ជួយ​ទប់ស្កាត់​និង​ដោះស្រាយ​អាកា​រៈ​ទល់លាមក​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត សារធាតុ bromelain ក្នុង​ម្នាស់​ក៏​ជួយ​បំបែក​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ក្នុង​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​ផង​ដែរ​។

៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ៖ នោះ​ក៏​ព្រោះតែ​ទឹក​ផ្លែ​ម្នាស់​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ធ្វើ​ឱ្យ​កម្រិត​នៃ​អាំង​ស៊ុ​យ​លី​ន​កាន់តែ​ប្រសើរ​ឡើង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើន​លើស​ពេក ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​បាន​បន្ថែម​ស្ករ​ចូល​។

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ បរិមាណ​នៃ​វីតាមីន C ក្នុង​ទឹក​ផ្លែ​ម្នាស់​មាន​ប្រសិទ្ធិ​ភាព​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​ខូចខាត​ដែល​កើតឡើង​ក្នុង​កោសិកា​ជួយ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។

៦. បញ្ចុះ​សម្ពាធ​ឈាម ៖ ទឹក​ផ្លែ​ម្នាស់​ស្រស់​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោ​យ​កម្ចាត់​នូវ​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​ក្នុង​ឈាម​និង​សម្រួល​ដល់​ស​សៃ​ឈាម​។ ទឹក​ផ្លែ​ម្នាស់​ស្រស់​ក៏​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ