ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ក្នុង​គ្រួ​សារៈ លុយ​ណា​ត្រូវ​ចាយ លុយ​ណា​ត្រូវ​ទុក

4 ឆ្នាំ មុន

មនុស្ស​គ្រប់​ៗ​រូប​គួរតែ​ចាប់ផ្តើម​រស់នៅ​ដោយ​មានការ​រៀបចំ​បញ្ជីចំណូល​ចំណាយ​ច្បាស់លាស់​ក្នុង​គ្រួសារ ។ ការ​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ជៀសវាង​បញ្ហា​បំណុល និង​ជួយ​សន្សំ​ថវិកា​គ្រួសារ​ផង​ដែរ ។ ខាងក្រោម គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​អ្នក​អាច​អនុវត្ត​តាម ដើម្បី​រៀបចំ​ចំណូល​និង​ចំណាយ​ក្នុង​គ្រួសារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ៖ ១….

មនុស្ស​គ្រប់​ៗ​រូប​គួរតែ​ចាប់ផ្តើម​រស់នៅ​ដោយ​មានការ​រៀបចំ​បញ្ជីចំណូល​ចំណាយ​ច្បាស់លាស់​ក្នុង​គ្រួសារ ។ ការ​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ជៀសវាង​បញ្ហា​បំណុល និង​ជួយ​សន្សំ​ថវិកា​គ្រួសារ​ផង​ដែរ ។ ខាងក្រោម គឺជា​គន្លឹះ​សំខាន់​ៗ​ដែល​អ្នក​អាច​អនុវត្ត​តាម ដើម្បី​រៀបចំ​ចំណូល​និង​ចំណាយ​ក្នុង​គ្រួសារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ៖

១. បង្កើត​បញ្ជី​តាមដាន​ចំណូល និង​ចំណាយ

ជំហាន​ដំបូង​ក្នុង​ការ​រស់នៅ​ដោយ​ចេះ​សន្សំ​សំចៃ គឺ​តាមដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​គ្រួសារ​ឲ្យ​បាន​ច្បាស់លាស់ ។ អ្នក​គួរតែ​ប្រមូល​រាល់​វិ​ក័យ​ប័ត្រ និង​ឯកសារ​ផ្សេង​ៗ​ដែល​អាច​ឲ្យ​អ្នកដឹង​ពី​រាល់​ចំណូល និង​ចំណាយ​ក្នុងផ្ទះ រួច​ធ្វើ​បញ្ជី​ថវិកា​មួយ ដើម្បី​គ្រប់គ្រង ។ ការ​រស់នៅ​ដោយ​មិន​មានការ​គិតគូ​ច្បាស់លាស់​អាច​បង្ក​ឲ្យ​អ្នក​ចំណាយ​លើស​កំណត់ ឬ​ចំណាយ​លើ​អ្វី​ដែល​មិន​មាន​អត្ថប្រយោជន៍​ដល់​ខ្លួន និង​ក្រុម​គ្រួសារ​ផង​ដែរ ។

២. កំណត់​គោលដៅ​ហិរញ្ញវត្ថុអ្នក​អាច​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​សម្រាប់​គ្រួ​សារបាន​ដូច​ជា សន្សំ​ថវិកា​សម្រាប់​បង់ថ្លៃ​អប់រំ​កម្រិត​ខ្ពស់​ដល់​កូន​ៗ​នា​ថ្ងៃ​អនាគត ឬ​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​គ្រួសារ​ជាដើម ។ ការ​កំណត់​គោលដៅ គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ការពារ​អនាគត​របស់​គ្រួសារ ។ ជាមួយ​គ្នា​នេះ គោលដៅ​រយៈពេល​ខ្លី​ដូច​ជា សងបំណុល និង​បង់​រំលស់​អ្វីមួយ​ក៏​មិន​គួរ​មើល​រំលង​ដែរ ។

៣. គ្រោងទុក​សម្រាប់​ពេល​មាន​អាសន្ន

ការ​ព្រួយបារម្ភ​ពី​វិបត្តិ ឬ​ស្ថាន​ការ​ណាមួយ​ដែល​ចាំបាច់​ឲ្យ​អ្នក​ចំណាយ​ច្រើន​អាច​កើត​មាន​ឡើង​ក្នុង​គ្រប់​ក្រុម​គ្រួសារ ។ ការ​សន្សំ​ថវិកា​មួយ​កញ្ចប់​ទុក​សម្រាប់​ពេល​មាន​អាសន្ន​ជួយ​កាត់​បន្ថយ​ការ​ស្ត្រេ​ស និង​ខ្វល់ខ្វាយ​នេះ​បាន ។ ធានា​រ៉ាប់រង​ជីវិត​ក៏​អាច​ការពារ​ដល់​ក្រុម​គ្រួសារ​អ្នក​បាន​ដែរ ប្រសិនបើ​មាន​ហេតុការណ៍​មិនល្អ​កើតឡើង​ដល់​អ្នក ឬ​ដៃគូ​របស់​អ្នក ។

៤. គ្រប់គ្រង​ការ​ចំណាយ​លើ​អាហារ

ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​អាហារ​អាច​ធ្វើ​ទៅ​បាន ដោយ​គ្រាន់តែ​ត្រូវការ​ការ​គ្រោងទុក​មុន ។ គ្រួសារ​នីមួយ​ៗ​គួរតែ​មាន​បញ្ជី​ម្ហូប​ដែល​អាច​ចម្អិន​អាហារ​ដែល​គ្រួសារ​ចូល​ចិត្ត​ព្រោះ​អ្នកដឹង​ថា អ្នក​ត្រូវ​ទិញ​អ្វី និង​មិន​អាច​ទិញ​លើស​ពី​អ្វី​ដែល​មាន​ក្នុង​បញ្ជី​នេះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ