ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​ពលរដ្ឋ​បញ្ជៀ​ស​ចរាចរណ៍​បណ្តោះអាសន្ន​នៅ​តំបន់​កោះ​ពេជ្រ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ជៀ​ស​ចរាចរណ៍​បណ្តោះអាសន្ន​នៅ​តំបន់​កោះ​ពេជ្រ​នា​ថ្ងៃ​ទី​២៨ ខែមិថុនា ដើម្បី​រៀបចំ​ពិធី​មី​ទ្ទិញ​ខួប​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ប្រារព្ធ​ពិធី​មី​ទ្ទិញ​ខួប​លើក​ទី​៦៨​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ជៀ​ស​ចរាចរណ៍​បណ្តោះអាសន្ន​នៅ​តំបន់​កោះ​ពេជ្រ​នា​ថ្ងៃ​ទី​២៨ ខែមិថុនា ដើម្បី​រៀបចំ​ពិធី​មី​ទ្ទិញ​ខួប​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ប្រារព្ធ​ពិធី​មី​ទ្ទិញ​ខួប​លើក​ទី​៦៨​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាជិក សមាជិកា​ចូលរួម​សរុប​ចំនួន​៣​ម៉ឺន​នាក់ នៅ​ទីធ្លា​មុខ​សាល​មហោស្រព​កោះ​ពេជ្រ នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ។

រដ្ឋបាល​ធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​គ្រោង​ធ្វើ​ដំណើរ​នៅ​ជុំវិញ​បរិវេណ​ទីតាំង​សាល​មហោស្រព​កោះ​ពេជ្រ​នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ព័រ​កោះ​ពេជ្រ ត្រូវ​បញ្ជៀ​សការ​ធ្វើ​ចរ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ការ​កកស្ទះ​ចរាចរណ៍ ។

រដ្ឋបាល​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បញ្ចៀស​ចរ​រា​ចរច​ជា​បណ្តោះអាសន្ន​នេះ គឺ​គិត​ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ចប់​កម្មវិធី ហើយ​សូម​ឲ​បងប្អូន​ទាំងអស់​មេត្តា​យោគយល់ អា​ធ្យា​ស្រ័យ និង​ចូលរួម​សហ​ការ និង​ស្នើ​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​អភិបាល​ខណ្ឌ​ទាំង​១៤ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ