ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧក្រិដ្ឋជន​នៅ​តែ​ព្យាយាម​លួចលាក់ ចរាចរណ៍​គ្រឿងញៀ.ន​ចូល​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០១៩ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​តែ​បន្ត​ព្យា​យា ម​លួចលាក់​ចរាចរណ៍​គ្រឿងញៀន​ចូល​មក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​តាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០១៩ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​តែ​បន្ត​ព្យា​យា ម​លួចលាក់​ចរាចរណ៍​គ្រឿងញៀន​ចូល​មក​កម្ពុជា បើ​ទោះបីជា​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ ខ្លួន​បានជា​ច្រើន​នាក់​ក៏​ដោយ ។

បើ​តាម​សារលិខិត​ដែល​អាន​ដោយ ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម យាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ថា​ផ្អែក​តាម​សភាពការណ៍ និង​និន្នាការ​នៃ​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក កម្ពុជា​នៅ​តែ បន្ត​ទទួល​ឥទ្ធិពល និង​រង​ផល​ប៉ះពាល់​យ៉ាង​ច្រើ ន​ជា​បន្ត​ទៀត ។ លោក​បាន​បញ្ជាក់​ថា ៖ «​ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៨ និង​រយៈពេល ៥​ខែ​នៃ​ឆ្នាំ​២០១៩ កន្លង​មកនេះ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន និង​បណ្តាញ​របស់​វា​នៅ​តែ​បន្ត​ព្យាយាម​លួចលាក់​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់​ឆ្លងកាត់ និង​ចូល​មក​កម្ពុជា បើ​ទោះបីជា​សមត្ថកិច្ច របស់​យើង​បង្ក្រាប និង​ចាប់ខ្លួន​បានជា​ច្រើន​នាក់ និង​រឹបអូស​គ្រឿងញៀន​បានជា​ច្រើន​តោន​យ៉ាងណា​ក៏​ដោយ​» ។

លោក​បន្ថែម​ថា ក្រុម​ជន​ទុច្ចរិត​មួយ​ចំនួន​ក៏​នៅ​តែ​បន្ត​ឆ្លៀតឱកាស​កេង​យក​ផល​ចំណេញ​ពី​ការ​ជួញដូរ​គ្រឿងញៀន ដោយ​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ និង​ល្បិច​កល​រហូត​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាញ់​ការ​បោក​បញ្ហា​ធ្លាក់ខ្លួន​ជា​អ្នក​ប្រើ​អ្នក​គ្រឿងញៀន ហើយ​ខ្លះ​ទៀត ក៏​បាន​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​បន្ត​ជួញដូរ​គ្រឿងញៀន​ថែម​ទៀត​ផង ។ ម្យ៉ាងវិញទៀត​ក្នុង​ពេល​ក ន្ល​ង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​គ្រឿងញៀន រក​ឃើញ​ផង​ដែរ​ថា វិស័យ​ឯកជន​មួយ​ចំនួន​ដូច​ជា ផ្ទះ​ជួល ផ្ទះសំណាក់ ពិសេស​ក្លិប​កម្សាន្ត​សប្បាយ ក៏​បាន​ក្លាយទៅជា​គោលដៅ​នៃ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ពេល​ដែល​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​រាជធានី​-​ខេត្ត ពិសេស​មូលដ្ឋាន​ឃុំ​សង្កាត់​ក៏​ហាក់​នៅ​មិន​ទាន់​ឆ្លើយ​តប​បាន​សម​ស្រប​ទៅ​នឹង​សភាពការណ៍​ជាក់ស្តែង​នៃ​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នៅឡើយ ។

ក្នុង​សារលិខិត​ក៏​លើក​ឡើង​ថា នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​សម្រេច​បាន​នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​កែ​លម្អ​ផ្នែក​សង្គម ពិសេស​បាន​ថែរក្សា​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ចាក​ចេញពី​ក្រុម​ប្រ​ទេ ស​ដែល​មាន​ចំណូល​ទាប​មក​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប តាំងពី​ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ក្នុង​លំដាប់​ទី​៤ នៃ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ដែល​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​លឿន​ជាងគេ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​តែ​រួម​គ្នា​ការពារ និង​ថែរ ក្សា​ឲ្យ​ខាង​តែ​បាន​នូវ​សន្តិភាព ស្ថេ​រ​ភាព ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​ក្នុង​នា ម​ជា​ប្រ ទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូ ល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​ក៏​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ទៀត ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ ការងារ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ពាក់ព័ន្ធ​នឹង​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​របស់​មន្ត្រី និង​ក ម្លាំ​ង អនុវត្ត​ច្បាប់ ការ​ពង្រឹង​យន្តការ ភូមិ​ឃុំ​សង្កាត់​គ្មាន​គ្រឿងញៀន ការ​កៀងគរ​កិច្ចសហការ​ពី​គ្រប់​ភាគី ការ​ស្ដារ​នីតិសម្បទា វិធានការ​អនុវត្ត​ច្បាប់ និង​ការ​ផ្ដោត​លើ​តំបន់​ព្រំដែន ។

សម្ដេច​ក៏​បាន​ណែនាំ​ឲ្យ​ពង្រឹង​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន និង​ការ​ចូលរួម​អនុវត្ត​ពី​ពលរដ្ឋ ពិសេស​ពី​វិស័យ​ឯកជន ក្រោម​ពាក្យស្លោក​«​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន គឺជា​ការ​ការពារ​ផលប្រយោជន៍​ខ្លួនឯង​» និង​បាន អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​យុទ្ធនា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជាមួយ​រាជរដ្ឋាភិបាល ។ ជា​ការ​កត់សម្គាល់ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ដាស់តឿន​ក្រើនរំលឹក​ឲ្យ​មន្ត្រី និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់​កុំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឲ្យ​សោះ តាម​រយៈ​ការ​ជៀសវាង​ឲ្យ​ដាច់ខាត​នៅ​នូវ​ពាក្យ​គន្លឹះ «​កុំ​៤» គឺ​«​កុំ​ពាក់ព័ន្ធ​កុំ​នៅ​ពីក្រោយ​ធ្វើ​ជា​បង្អែក​កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​» ក្នុង​ករណី​បទល្មើស​គ្រឿងញៀន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ