ឡូយមែន! ចាប់ពីថ្ងៃទី១ ខែកក្កដានេះជិះរថភ្លើងទៅដល់បាងកកបានហើយ
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយគ្នាតាមរថភ្លើង នាថ្ងៃទី22 ខែមេសា ឆ្នាំ2019…
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយគ្នាតាមរថភ្លើង នាថ្ងៃទី22 ខែមេសា ឆ្នាំ2019…
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរួមដំណើរជាមួយគ្នាតាមរថភ្លើង នាថ្ងៃទី22 ខែមេសា ឆ្នាំ2019 ដើម្បីប្រារព្ធពិធីបញ្ចប់ការជួសជុលផ្លូវដែកថៃ-កម្ពុជា បាងកក ៖ សេវាកម្មផ្លូវរថភ្លើងដែលតភ្ជាប់ទីក្រុងបាងកក ជាមួយនឹងព្រំដែនថៃ-កម្ពុជា ត្រូវបានកំណត់ថា នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនៅសប្ដាហ៍ក្រោយ ក្រោយពីឈប់ដំណើរការអស់៤៥ឆ្នាំមកហើយ បន្ទាប់ពីការកាន់កាប់របស់ពួកកុម្មុយនិស្ត ។
បើតាមប្រធានផ្លូវដែករដ្ឋនៃប្រទេសថៃ Worawut Mala បានឱ្យដឹងថា រថភ្លើងនឹងរត់រវាងស្ថានីយហួរឡាំផូង (Hua Lamphong) នៅបាងកក និងស្ថានីយព្រំដែនបានខ្លងលឹក (Ban Klong Luk) ក្នុងខេត្តស្រះកែវ៤ដងក្នុង១ថ្ងៃ ឬ២ជើងក្នុងទិសដៅនិមួយៗ ចាប់ពីថ្ងៃទី១ កក្កដានេះតទៅ ។ លោក Worawut បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះតាមអ៊ីនធ័រនែតថា ការបន្តការបម្រើសេវាកម្មនេះ គឺដើម្បីជំរុញលើកទឹកចិត្តដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ព្រំដែនបានខ្លងលឹក មានទីតាំងនៅជិតផ្សារព្រំដែនដ៏ពេញនិយម និងកាស៊ីណូនាក្រុងប៉ោយប៉ែត។ រថភ្លើងចាកចេញពីទីក្រុងបាងកក 2 ដងក្នុងមួយថ្ងៃ គឺនៅម៉ោង 5និង55 នាទីព្រឹក និងម៉ោង 1និង05 នាទីរសៀល ហើយចាកចេញពីបានខ្លងលឹក នៅម៉ោង 6 និង58នាទីព្រឹក និង 1 និង53 នាទីរសៀល ។ ការធ្វើដំណើរត្រូវចំណាយពេលប្រហែលប្រាំម៉ោង។ ផ្លូវដែកដែលពីដំបូងបានរត់ចូលទៅក្នុងខេត្ដបាត់ដំបងរបស់ប្រទេសកម្ពុជា ត្រូវបានគេកប់ក្នុងប្រវត្តិសាស្ត្រដ៏លំបាក។
ផ្នែកខ្លះនៃផ្លូវដែកនៅបាត់ដំបង ត្រូវបានសាងសង់ឡើងដោយវិស្វករថៃ ក្នុងកំលុងការលុកលុយរបស់ថៃនៅកម្ពុជានាទសវត្សរ៍ឆ្នាំ 1940 ។ ជនជាតិថៃត្រូវបានបង្ខំឱ្យដកខ្លួនចេញបន្ទាប់ពីចប់សង្គ្រាមលោកលើកទី 2 ទៅ ដោយបន្សល់ទុកនូវកិច្ចការសាងសង់របស់ពួកគេតាមក្រោយ។
ជាយថាហេតុ សេវាកម្មបានចាប់ផ្តើមនៅឆ្នាំ 1955 ហើយត្រូវបានបញ្ឈប់ ២ ឆ្នាំ ក្រោយមក បន្ទាប់ពីមានរដ្ឋប្រហារយោធានៅប្រទេសថៃ ។ រថភ្លើងបានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ 1956 ប៉ុន្តែត្រូវបញ្ឈប់ម្តងទៀតនៅឆ្នាំ 1961 នៅពេលដែលប្រទេសទាំងពីរ មានជម្លោះគ្នារឿងប្រាសាទព្រះវិហារ។
ប្រតិបត្តិការម្តងទៀតបានត្រឡប់មកវិញនៅឆ្នាំ 1970 មុនពេលរដ្ឋាភិបាលថៃបានផ្អាកសេវាកម្មនេះនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 1974 នៅពេលដែលខ្មែរក្រហមបានកាន់កាប់ផ្នែកខ្លះនៃប្រទេសកម្ពុជា ជាមួយនឹងពេលដែលក្រុងភ្នំពេញបានដួលរលំនៅឆ្នាំ 1975 ។ ផ្លូវដែកបានដួលរលំខូចទ្រុឌទ្រោមរហូតដល់ពេលដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាស្តារផ្លូវនេះឡើងវិញ ក្នុងឆ្នាំ 2014 ។
បញ្ជាក់ ៖ មន្ត្រីថៃបានបើកសម្ពោធផ្លូវដែកថៃ-កម្ពុជា នៅឯ Ban Klong Luk នៅថ្ងៃទី 22 ខែមេសាឆ្នាំ 1955 ។ កែសម្រួលដោយ៖ សុឃាក់
ចែករំលែកព័តមាននេះ