ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​រក​ប្រាក់​ចំណូល​នៅផ្ទះ​ក្នុង​ឆ្នាំ ២០១៩

4 ឆ្នាំ មុន

វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​ចង់​សម្រេច​គោលដៅ​ដែល​ពួក​គេ​បាន​កំណត់​កាលពីដើម​ឆ្នាំ​ឲ្យ​បាន​ឆាប់​ៗ ជា​ពិសេស​នៅ​ពេល​ដែល​គោលដៅ​របស់​យោង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើន​ប្រាក់​ចំណូល ឬ​ការ​ចាប់ផ្តើម​រក​ប្រាក់​ចំណូល ។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​មាន​ពេលវេលា​ដើម្បី​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ទេ ជា​ពិសេស​ដូច​ជា​និស្សិត​ជាដើម​ដែល​ត្រូវ​ចំណាយពេល​អង្គុយ​ក្នុង​ថ្នាក់រៀន​អស់​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ យ៉ាងណា​ក្តី​មានការ​ងារ​លើ​អ៊ី​ន​ធើ​ណិ​ត​ជា​ច្រើន​ដែល​អនុញ្ញាត​ឲ្យ​យើង​រក​ប្រាក់​ចំណូល​ដោយ​មិន​ចាំបាច់​ចេញពីផ្ទះ ។ ខាងក្រោម​នេះ…

វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ជា​ច្រើន​ចង់​សម្រេច​គោលដៅ​ដែល​ពួក​គេ​បាន​កំណត់​កាលពីដើម​ឆ្នាំ​ឲ្យ​បាន​ឆាប់​ៗ ជា​ពិសេស​នៅ​ពេល​ដែល​គោលដៅ​របស់​យោង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើន​ប្រាក់​ចំណូល ឬ​ការ​ចាប់ផ្តើម​រក​ប្រាក់​ចំណូល ។ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​មាន​ពេលវេលា​ដើម្បី​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ទេ ជា​ពិសេស​ដូច​ជា​និស្សិត​ជាដើម​ដែល​ត្រូវ​ចំណាយពេល​អង្គុយ​ក្នុង​ថ្នាក់រៀន​អស់​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ យ៉ាងណា​ក្តី​មានការ​ងារ​លើ​អ៊ី​ន​ធើ​ណិ​ត​ជា​ច្រើន​ដែល​អនុញ្ញាត​ឲ្យ​យើង​រក​ប្រាក់​ចំណូល​ដោយ​មិន​ចាំបាច់​ចេញពីផ្ទះ ។ ខាងក្រោម​នេះ គឺជា​ការងារ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក​ប្រាក់​ចំណូល​ក្រៅ​បាន​ដោយ​ងាយ ៖

១. ការ​បង្រៀន​គួរ​តាម​អ៊ី​ន​ធើ​ណែ​ត
បច្ចុប្បន្ន​នេះ​ការ​បង្រៀន​មិន​ចាំបាច់​ត្រូវការ​ឲ្យ​អ្នកមាន​សញ្ញាប័ត្រ​បញ្ជាក់​ទេ អ្នក​អាច​រក​ប្រាក់​ចំណូល​បាន​ដោយ​គ្រាន់តែ​បង្រៀន​អ្នក​ដទៃ​ពី​អ្វី​ដែល​អ្នកមាន​ជំនាញ​លើ ឬ​អ្នកមាន​ចំណេះដឹង​ច្រើន​លើ ។ ជម្រើស​នេះ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស ឬ​ភាសាបរទេស​ដទៃ​ទៀត ព្រោះ​មាន​គេហទំព័រ​ជា​ច្រើន​ដែល​កំពុង​ស្វែងរក​គ្រួ​បង្រៀន​ភាសាបរទេស​ក្រៅ​ម៉ោង​ដូច​ជា VIPKID និង Educaton First ជាដើម ។

សិស្ស​ពូកែ​ផ្សេង​ៗ​ក៏​អាច​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​បាន​ដែរ ដោយ​គ្រាន់តែ​ត្រូវការ​ឲ្យ​ពួក​គេ​ចំណាយ​ពេលវេលា ដើម្បី​ផ្សព្វផ្សាយ​ពី​សេវាកម្ម​របស់​ខ្លួន ។ វា​ក៏​ជា​ឱកាស​សម្រាប់​សិស្ស និង​និស្សិត​ក្នុង​ការ​រំលឹក​មេរៀន និង​ចែករំលែក​ចំណេះដឹង​ជាមួយ​អ្នក​ដទៃ​ដែល​មិន​អាច​តាម​ទាន់​ក្នុង​ថ្នាក់​ដែរ ។

២. ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន
ក្នុង​សម័យ​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្តការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​សង្គម​ដូច​ជា Facebook និង Instagram នេះ​តែងតែមាន​តម្រូវការ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ហើយ ។ នេះ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ក្រុមហ៊ុន​តូច​ៗ​ជា​ច្រើន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទូ​ទាំង​ខេត្ត និង​ក្រុង ។

ប្រសិនបើ​អ្នក​មិន​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​ទេ នោះ អ្នក​ក៏​អាច​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​បាន​ដែរ ។ វា​មិន​តម្រូវ​ឲ្យ​អ្នកធ្វើការ​ពេញ​ម៉ោង ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ចេះ គឺ​បើកបរ​ម៉ូតូ និង​ស្គាល់​ទីតាំង​សំខាន់​ៗ​ក្នុង​ទីក្រុង​តែ​ប៉ុណ្ណោះ​(​អ្នក​ក៏​អាច​ប្រើ Google Maps ដែរ​ប្រសិនបើ​អ្នក​មិន​ស្គាល់​ច្បាស់​) ។

៣. ផ្តល់​សេវាកម្ម​ថត​វី​ឌី​អូ
ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​កន្លង​មកនេះ​មើលឃើញ​មាន​កំណើន​នៃ​អាជីវកម្ម និង​ស្ថាប័ន​នានា​ដែល​ប្រើ​វិ​ឌី​អូ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សារសំខាន់​ណាមួយ​លើ​ប្រព័ន្ធ​សង្គម ព្រោះតែ​មនុស្ស​ជា​ច្រើន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ហើយ​វី​ឌី​អូ គឺជា​វិធី​ដែល​ងាយ​ជាងគេ​ក្នុង​ការ​បង្ហាញ​សារ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​យល់​បាន​។

ប្រសិនបើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ថត​វិ​ឌី​អូ​ដែល​មានគុណ​ភាព​ខ្ពស់​នោះ អ្នក​មិន​ខ្វះ​តម្រូវការ​សម្រាប់​សេវាកម្ម​របស់​អ្នក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ