ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២ដងហើយ​…អស់ទ្រាំ​​ ឪពុកនាង​សម្រេច​​​ដាក់​ពាក្យ​ប្តឹង​ចាប់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​យុវជន​ម្នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​ល្បួង​​កូនស្រី​(ជា​អនីតិជន​)ចេញពីផ្ទះ​ជា​លើក​ទី​២ គិតទៅ​អស់​រយ​:​ពេល​ជាង​កន្លះ​ខែ​រហូត​មក​​ទល់​​ពេល​នេះ ក៏ត្រូវបុរស​​ជា​ឪពុក​​ស​ម្រេ​ចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អា​នីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ជួយ​ស្វែងរក​កូន​របស់​ខ្លួន និង​ចាប់​ជន​នោះយកមក​​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​យុវជន​ម្នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​ល្បួង​​កូនស្រី​(ជា​អនីតិជន​)ចេញពីផ្ទះ​ជា​លើក​ទី​២ គិតទៅ​អស់​រយ​:​ពេល​ជាង​កន្លះ​ខែ​រហូត​មក​​ទល់​​ពេល​នេះ ក៏ត្រូវបុរស​​ជា​ឪពុក​​ស​ម្រេ​ចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អា​នីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ជួយ​ស្វែងរក​កូន​របស់​ខ្លួន និង​ចាប់​ជន​នោះយកមក​​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​មិថុនា ​ស្ថិត​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

សេចក្តីរាយការណ៍ឱ្យដឹងថា​ ក្មេង​ស្រី​ខាងលើ​​ត្រូវ​គេ​ល្បួង​២​ដង ​យក​ទៅ​ខេត្តបាត់ដំបង ​មានឈ្មោះ​សៀន
វ៉​ន អាយុ​១៥​ឆ្នាំ ជា​អតីត​សិស្ស​រៀន​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ស​ខេ​ង​អូរ​តា​វ៉ៅ មាន​ឪពុក​ឈ្មោះ ជុំ ភក្តី អាយុ​៣៥​ឆ្នាំ ម្តាយឈ្មោះ ឆាត ឃឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃលិន ។ ដោយឡែក ​ជនសង្ស័យ​ឈ្មោះ ល័​ក្ខ ហៅ​ម៉ូ​ន អាយុ​២៥​ឆ្នាំ មាន​លំ នៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ ប៉ៃលិន ។

​បើតាមឪពុកបង្កើតបានឱ្យដឹងថា ​ពេល​ចូល​ដល់​ថ្នាក់​ទី​៦​ជិត​ប្រឡង​ឡើង​ថ្នាក់​ទី​៧​ទៅ​ហើយ ស្រាប់តែ​កូនស្រីគាត់​ មិន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នោះ​ឡើយ ហើយ​ក៏​ចូល​ចិត្ត​ដើរ​លេង​ជាមួយ​មិត្តភក្តិ រហូត​ដល់​ក្រោយមកប្រាប់​គាត់​ថា រូបគេ​រៀន​លេង​ចូល​ទៀត​ហើយ ក៏​សុំ​ឪពុក​ឈប់​រៀន​តែ​ម្តង ។ ប៉ុន្តែបន្ទាប់​ពី​ឈប់​រៀនបាន​ប្រហែល​២​ទៅ​៣​ខែ ស្រាប់តែ​កូន​ស្រី​គាត់​ត្រូវរ៉ូវ​គ្នា​ជាមួយ​យុវជន​ខាងលើ(ជនសង្ស័យ) ហើយ​​បាន​ល្បួង​កូនស្រី​គាត់​ឱ្យ​រត់​ចេញពីផ្ទះ ទៅ​ស្នាក់​នៅផ្ទះ​របស់​បុរសម្នាក់ឈ្មោះ ធៀ​ម ឈិ​ន អាយុ​៦១​ឆ្នាំ និង ស្ត្រី​ម្នាក់ ឈ្មោះ ជុ​ត តុ​ត អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​បា​ណោ​ក ឃុំ​តា​លស់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​អះអាង​ថា ជា​អ៊ុំ​របស់​ខ្លួន អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ ទើប​ពួក​គាត់​ទាំង​ពីរ​នាក់ បាន​នាំ​កូនស្រី​របស់​គាត់ និង​យុវជន​ឈ្មោះ ល័​ក្ខ ហៅ​ម៉ូ​ន មក​ជួប​គាត់​នៅ​ឯ​ផ្ទះ​ក្នុង​ក្រុងប៉ៃលិន ។

គាត់​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​ទី​០៥ ​មិថុនា ឆ្នាំ​២០១៩ បុរស​-ស្ត្រី​ខាងលើបាន​ចេញពី​ខេត្ត​បាត់ដំបង មក​ដល់​ផ្ទះ​របស់​ខ្លួនក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើ​កិច្ចសន្យា​ប្រគល់​ប្រាក់​ថ្លៃ​បណ្តា​ការ ដោយ​គាត់​បង្គាប់​ថ្លៃទឹកដោះ​ចំនួន​៣៧០០​ដុល្លារ និង​មាស​ចំនួន​២.៥​ជី ហើយ​ពួក​គេ ក៏​យល់ព្រម​ទាំងអស់​គ្នា​ដែរ ដោយ​មាន​មេ​ភូមិ​អូរ​តា​វ៉ៅ​ចូលរួម​ដឹង​ឮជា​សាក្សី ។

ពួក​គេ​សន្យា​ថា បន្ទាប់​ពី​ត្រឡប់​ទៅ​ផ្ទះ​វិញ រយ​:​ពេល២​ថ្ងៃ​ទៀត នឹង​មក​រៀបចំ​អាពាហ៍ពិពាហ៍​ពួក​គេ​តែ​ម្តង ចំណែក​ខាង​ប្រុស​ស្នើ​សុំ​ម្ហូបអាហារ​១​តុ ដើម្បី​ឱ្យ​បងប្អូន​មក​ជួបជុំ​ហូប​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​រៀប​ការ​នា​ពេល​ខាង​មុខ ។ តែ​ការ​ទន្ទឹងរង់ចាំ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ទេ ដោយ​ភាគី​ខាង​ប្រុស​និយាយ​ថា គេ​គ្មាន​លុយ​អ្វី​រៀបចំ​ការ​ឱ្យ​ក្មួយ​ប្រុស​ម្នាក់​នេះ​ទេ ចង់​ប្តឹង​ទៅ​ណាក៏​ប្តឹង​ចុះ ទើប​ក្រោយមក កូនស្រី​របស់​គាត់ ក៏​បន្ត​លួច
រ​ត់ទៅ​តាម​យុវជន​នោះ​ជា​លើក​ទី​២ ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ទើប​គាត់​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​ស្នងការ​ខេត្ត​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អេ​ង ភាវ នាយការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អា​នីតិជន នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ថ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​មិថុនា ​​នេះថា ខាង​លោកបាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ហើយ ក៏​នឹង​បន្ត​នីតិវិធី ដើម្បី​ដោះស្រាយ​ជូន​ជន​រង​គ្រោះ​ផង​ដែរ ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ