ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ? កាហ្វេ​​​​​​អាចឱ្យយើង​ស្រក​ទម្ងន់​បាន​​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ការ​ទទួលទាន​កាហ្វេ​អាច​ជួយ​ជម្រុញ​ឱ្យ​ខ្លាញ់​ពណ៌​ត្នោត ធ្វើការ​បាន​លឿន​ជាង​មុន ក្នុង​ការ​ដុត​កាឡូរី ដើម្បី​បង្កើត​ទៅ​ជា​កម្តៅ​រាង​កាយ​។ នេះ​គឺជា​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​។ លោក​សាស្ត្រាចារ្យ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ការ​ទទួលទាន​កាហ្វេ​អាច​ជួយ​ជម្រុញ​ឱ្យ​ខ្លាញ់​ពណ៌​ត្នោត ធ្វើការ​បាន​លឿន​ជាង​មុន ក្នុង​ការ​ដុត​កាឡូរី ដើម្បី​បង្កើត​ទៅ​ជា​កម្តៅ​រាង​កាយ​។ នេះ​គឺជា​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​។

លោក​សាស្ត្រាចារ្យ Michael Symonds មក​ពី​សាកលវិទ្យាល័យ Nottingham បាន​មាន​ប្រសាសន៍​​ថា នេះ​គឺជា​ការ​សិក្សា​ដំបូង​គេ ដើម្បី​បង្ហាញ​ថា​ កាហ្វេ​អាច​មាន​ឥទ្ធិពល​លើ​ខ្លាញ់​ពណ៌​ត្នោត​ក្នុង​រាង​កាយ​មនុស្ស​តាម​របៀប​ណា​ ។

លោក​បាន​បន្ត​ថា វា​អាច​នឹង​ជា​ថ្នាំ​ សម្រាប់​ព្យាបាល​ជំងឺ​ធាត់​លើស​ទម្ងន់​។ ក្រុមការងារ​របស់​លោក​សាស្ត្រា​ចារ្យ​បាន​យក​កោសិកា​ដើម (Stem Cells) របស់​មនុស្ស​ទៅ​ធ្វើតេស្ត​នៅ​ក្នុង​មន្ទីរពិសោធន៍ ដើម្បី​រក​មើល​ថា តើ​ជាតិ​កាហ្វេ​អាច​មាន​សកម្មភាព​អ្វី​ខ្លះទៅ​លើ​ខ្លាញ់​ពណ៌​ត្នោត​។

ពួក​គេ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថតរូប​បង្ហាញ​កម្តៅ ក៏​ឃើញ​ថា ខ្លាញ់​ពណ៌​ត្នោត​បាន​ឡើងក​ម្តៅ ក្រោយ​ពី​ប៉ះ​ជាមួយនឹង​កាហ្វេ​។ នេះ​មាន​ន័យ​ថា ខ្លាញ់​ពណ៌​ត្នោត​បាន​ធ្វើការ​ច្រើន ដែល​ជា​ហេតុ​ឱ្យ​កាឡូរី​ដុត​បំផ្លាញ​បាន​ច្រើន​។ តែ​លោក​សាស្ត្រាចារ្យ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ថា តើ​វា​មក​ពី​សារធាតុ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​កាហ្វេ ឬ​ក៏ សារធាតុ​អ្វី​ផ្សេង​ទៀត​។ ក្រុមការងារ​របស់​លោក​នឹង​ធ្វើការ​សិក្សា​បន្ថែម​ទៀត ដើម្បី​ឱ្យ​ដឹង​ច្បាស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សារធាតុ​ខ្លាញ់​ពណ៌​ត្នោត (BAT) គឺ​ខុស​គ្នា​ពី​ខ្លាញ់​ពណ៌​.ស​ក្នុង​រាង​កាយ​។ អ្នក​ដែល​មិន​ងាយ​ឡើង​ទម្ងន់ គឺ​មក​ពី​មាន​វា​ច្រើន​នៅ​ក្នុង​ខ្លួន​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ