ចាប់​អ្នកគ្រប់គ្រង​កម្មករ​…​ក្រោយ​៣​នាក់​ថប់ដង្ហើម​ស្លាប់


ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​​​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ​ឈ្មោះ Wang Zhenyu ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​អ្នកគ្រប់គ្រង​កម្មករ​ ដែល​បាន​ប្រើ​ឱ្យ​កម្មករ​ចិន​ចុះ​ទៅ​ក្នុង​រណ្តៅ​រ៉ែ​មាស បណ្តាល​ឱ្យ​ថប់ដង្ហើម​ស្លាប់​ចំនួន​៣​នាក់ ។

គួរបញ្ជាក់ថា កាលពី​​ថ្ងៃ​ទី​២៤ ​មិថុនា កន្លង​ទៅ​នេះ នគរបាល​ស្រុក​រវៀង​ប ាន​ទទួល​ព័ត៌មាន​ពី​ករណី​ធ្វេស​ប្រហែស​ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់​ជា​ជនជាតិ​ចិន​ក្នុង​អណ្តូងរ៉ែ​មាស នៅចំណុច​ព្រៃ​ទទឹង ស្ថិត​ក្នុង​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ចន្លោះ​ពី​ម៉ោង​២ ​ទៅ​ម៉ោង​៣​រសៀល ។

​ប្រភពបន្តថា ជន​រង​គ្រោះជា​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ Wang Zhenran ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ Gao Dehua ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ និង​៣-​ឈ្មោះ Zhang Jichun ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។

ករណី​នេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅនាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ៕ ​

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ