ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនឈាម​ផ្ទុះ​ឡើង​រក​គ្រែ​ដេក​ស្ទើរ​មិន​បាន និង​កង្វះខាត​សេរ៉ូម​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កុមា​រា​កុមារី​នៅ​តាម​បណ្តា​ខេត្ត​មាន ត្បូងឃ្មុំ ព្រៃវែង ក្រចេះ កំពង់ធំ ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​កើត​ជំងឺគ្រុនឈាម​ក្នុង​នោះ​មនុស្ស​ចាស់​ក៏​មាន​ដែរ ។…

ខេត្តកំពង់ចាម ៖ កុមា​រា​កុមារី​នៅ​តាម​បណ្តា​ខេត្ត​មាន ត្បូងឃ្មុំ ព្រៃវែង ក្រចេះ កំពង់ធំ ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​កើត​ជំងឺគ្រុនឈាម​ក្នុង​នោះ​មនុស្ស​ចាស់​ក៏​មាន​ដែរ ។ គ្រែ​ដេក​នៅ​ជាន់​ក្រោម និង​ជាន់​លើ​ពេញ​អស់​ដោយ​បាន​ដាក់​ហៀរ​នៅ​អគារ​ខាងក្រោយ​រហូត​ចូល​ខ្ទង់រយ​នាក់ ។ តាម​ការ​សង្កេត​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ជំងឺ​នេះ​ហាក់ដូច​មិន​មានការ​ថមថយ​នោះ​ទេ គឺ​មានការ​កើន​ឡើងជា​លំដាប់​ផង​ដែរ ។

លោក​សាស្ត្រាចារ្យ យិ​ន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ មិថុនា​នេះ​ថា ផ្អែក​តាម​តួរ​លេខ​នៅ​ក្នុង​ខែមករា មាន​ជំងឺគ្រុនឈាម​ចំនួន​២៧​នាក់ ខែកុម្ភៈ ចំនួន​២២​នាក់ ខែមីនា​ចំនួន​៣៩​នាក់ ខែមេសា​ចំនួន​៧២​នាក់ ខែឧសភា​ចំនួន​១៥៥​នាក់ នៅ​ដើមឆ្នាំ​២០១៩​នេះ បើ​តាម​តូ​រលេ​ខ​បណ្តោះអាសន្ន​ក្នុង​ខែមិថុនា អាច​មាន​រហូត​ដល់​ទៅ​ជាង​៤០០​ករណី​។ លោក​សាស្ត្រាចារ្យ យិ​ន ស៊ី​ណាត មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​មើលឃើញ​ពី​កំណើន​ជំងឺគ្រុនឈាម​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទើប​នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០១៩ ដោយ​មានការ​ណែនាំ​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ហៅ​មន្ត្រី​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ​មក​ពី​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្តកំពង់ចាម​មក​ទទួល​ការ​បណ្តុះបណ្តាល​បំប៉ន​ចំណេះដឹង​បន្ថែម ពី​បច្ចេកទេស​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម ដែល​មក​រក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឲ្យ​មាន​ប្រសិទ្ធភាព​មានការ​ជឿ​ទុក​ចិត្តជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ជំងឺគ្រុនឈាម​មិនមែន​កើតឡើង​តែ​ចំពោះ​ក្មេង​ៗ​នោះ​ទេ សូ​ម្បី​តែ​មនុស្ស​ចាស់​ចំនួន​ជាង​១០​ករណី​ត្រូវ​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ហើយ​កាលពី​ខែឧសភា​កន្លង​ទៅ មាន​ក្មេង​ចំនួន​២​នាក់​បាន​ស្លាប់​ផង​ដែរ ។ លោក​សាស្ត្រាចារ្យ យិ​ន ស៊ី​ណាត ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មាន​ប្រសាសន៍​បន្ថែម​ថា បើ​ប្រៀបធៀប​រយៈពេល​ចំនួន​៥​ខែ​ដូច​គ្នា​នឹង​ឆ្នាំ​២០១៨ កន្លង​ទៅ​ជំងឺគ្រុនឈាម​ចំនួន​៣១៣​ករណី មានការ​កើនឡើង​រហូត​ដល់​ទៅ​ជាង​១០០​ករណី ។ ប្រសិនបើ​មាន​កូនចៅ​រស់នៅ​តំបន់​ឆ្ងាយ​ក្នុង​ករណី​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​កំ​ដៅ​មិន​ចុះ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ មេត្តា​ប្រញាប់​នាំ​កូន​មក​រក​សេវា​មណ្ឌល​សុខភាព ឫ​មន្ទីរពេទ្យ​នៅ​កៀក​បំផុត ដើម្បី​ជួស​ឈាម​មើល​សង្ស័យ​ក្រែង​មាន​ជំងឺគ្រុនឈាម ។

ដោយសារ​តែ​សន្ទុះ​ជំងឺគ្រុនឈាម​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មានការ​កើន​ឡើងជា​លំដាប់​នោះ​រហូត​ដល់​ទៅ​ពង្រីក​អគារ​នៅ​ផ្នែក​ខាងក្រោយ​បន្ថែម ហើយ​ការ​ព្យាបាល​នូវ​តែ​មានគុណ​ភាព​ដដែល ហើយ​កំពុង​តែ​ជួប​កង្វះខាត​សេរ៉ូម សម្រាប់​គ្រុនឈាម​ផង​ដែរ ។​សូម​ឲ្យ​មាតាបិតា​ត្រូវ​ចេះ​សំអាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ឲ្យ​បាន​ស្អាត​កុំ​ឲ្យ​មាន​សំបក​ដូង សំបក​កំប៉ុង សំបក​កង់​រថយន្ត​ដែល​ជា​ជំរក​មូស​ខ្លា​ពង​បង្ក​កំណើត ត្រូវ​ប្រមូល​ដុត​ចោល​ឫ​ជីកដី​កប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ