ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ដែល​បង្ក​ឱ្យ​ផ្អើល​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់​នោះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា និង​ពាក់ព័ន្ធ​សារធាតុ​ញៀន ហើយ​ដេញ​វាយ និង​គប់​គេឯង ព្រោះ​ខឹង​ថតរូប ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង សូ​ម្បី​ប្រពន្ធ​ឃាត់​មិន​ស្តាប់​ផង​នោះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា និង​ពាក់ព័ន្ធ​សារធាតុ​ញៀន ហើយ​ដេញ​វាយ និង​គប់​គេឯង ព្រោះ​ខឹង​ថតរូប ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង សូ​ម្បី​ប្រពន្ធ​ឃាត់​មិន​ស្តាប់​ផង​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។

បុរស​នោះ​ខាងលើ​មាន ឈ្មោះ ជួន ច័ន្ទ​ដា​រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥C ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ពេល​ចូល​ដល់​តុលាការ​ហាក់ដូចជា​លែង​ខ្លាំង​ហើយ​។

គួរ​បញ្ជាក់​ថា បុរស​រូប​នោះ​ត្រូវ​កម្លាំង សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ ចាប់ខ្លួន​កាលពី​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ខណៈ​រូបគេ​បង្ក​ការ​អុកឡុក ស្រែក​ឡូឡា ដេញ​វាយ​នគរបាល​ចរាចរណ៍​ដែល​ឈរ​គោលដៅ និង​ដេញ​វាយ​អ្នកកាសែត​ពេញ​ផ្លូវ ពេល​នគរបាល​ឃាត់​រថយន្ត​ឱ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ​ចរាចរ​នៅ​ចំណុច​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ ហើយ​មុន​កើតហេតុ​បុរស​នេះ បាន​បើករថយន្ត​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AB-៧៦៩១ មួយ​គ្រឿង​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ រ៉េ​ចង្កូត​ពេញ​ផ្លូវ ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​សាកសួរ ។

ស្រាប់តែ​បុរស​ម្នាក់​នោះ​ចុះ​ពីលើ​រថយន្ត​ស្រែក​ឡូឡា​ដេញ​វាយ​គេឯង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល តែ​មិន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​ទេ ។ ក្នុង​ពេល​នោះ​ដែរ មាន​ស្ត្រី​ដែល​ជា​ប្រពន្ធ​ក៏​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃើញ​ប្តី​បញ្ចេញ​សកម្មភាព​បែប​នេះ ក៏​បាន​ជួយ​ចាប់ និង​ហាមឃាត់​ប្តី​ដែរ តែ​គេ​មិន​ស្តាប់​ទៀត​ផង ។

ដោយ​មើលឃើញ​ចរាចរ​កាន់តែ​កកស្ទះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ ចុះ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ និង​ចាប់​ឃាត់ខ្លួន​បុរស​នោះ​នាំ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ ។ នៅ​ពេល​សាកសួរ​ទើប​ដឹង​ថា បុរស​រូប​នេះ​ជា​មនុស្ស ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ទើប​បានជា​នៅ​ពេល​មាន​អាកា​រៈ​ផ្ទុះ​កំហឹង​ម្តង​ៗ ខឹង​គេ​ដូច​កម្រោលចូល​បែប​នេះ ទោះ​យ៉ាងណា​ពេល​ចូល​ដល់​តុលាការ​ស្លូត​លែង​និយាយ​ស្តី ។

គួរ​បញ្ជាក់​ទៀត​ថា ៖ មិនធម្មតា​ទេ​បុរស​រូប​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ភ្លើងស្តុប​ច្រមុះជ្រូក​ក្បាល​ថ្នល់ (​​វី​ដេ​អូ​)

(កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ