ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ័​ម ផ័ត​ឆៈ​រ៉ា​ផា សោកសៅ​ខ្លាំង​ក្រោយ ណា​ម​តាន នៅ​ជាមួយ​គ្នា​២០​ឆ្នាំ​បាត់បង់​ជីវិត

4 ឆ្នាំ មុន

ថៃ​៖ ជា​ការ​សោកស្ដាយ​មួយ​របស់​តារា​សម្ដែង​ស្រី អ័​ម ផ័ត​ឆៈ​រ៉ា​ផា (Patcharapa Chaichua) វ័យ ៤០ ឆ្នាំ ដែល​ចុង​ក្រោយ​បំផុត​នេះ​បាន​បាត់បង់​ឆ្កែ​ជាទី​ស្រឡាញ់​របស់​នាង…

ថៃ​៖ ជា​ការ​សោកស្ដាយ​មួយ​របស់​តារា​សម្ដែង​ស្រី អ័​ម ផ័ត​ឆៈ​រ៉ា​ផា (Patcharapa Chaichua) វ័យ ៤០ ឆ្នាំ ដែល​ចុង​ក្រោយ​បំផុត​នេះ​បាន​បាត់បង់​ឆ្កែ​ជាទី​ស្រឡាញ់​របស់​នាង ឈ្មោះ​ថា ណា​ម​តាន​។ ឆ្កែ​មួយ​ក្បាល​នេះ បាន​រស់នៅ​ជាមួយ​នាង​មក ២០ ឆ្នាំ​ហើយ ដែល​នាង​ថា​ពាក់កណ្ដាល​ជីវិត​នាង​ហើយ ដែល​បានឃើញ​ណា​ម​តាន​រហូត​មកនេះ​។

មិត្តសម្លាញ់​របស់​នាង​ក៏​បាន​មក​ផ្ដល់​កម្លាំងចិត្ត នៅ​ក្បែរ​ៗ​ខាង​នាង​ផង​ដែរ​។ អ្នក​ដែល​មាន​ចិញ្ចឹម​ឆ្កែ ក៏​អាច​នឹង​យល់​អារម្មណ៍​របស់ អ័​ម ហើយ​នាង​ពិតជា​ពូកែ​ណាស់​ដែល​អាច​ចិញ្ចឹម​វា​បាន​យ៉ាង​យូរ​បែប​នេះ ព្រោះ​វា​ជា​ការ​ចិញ្ចឹម​ដោយ​ក្ដី​ស្រឡាញ់ មើលថែ​ដូច​គ្រួសារ​អ៊ីចឹង​។

«​ថ្ងៃនេះ​អូន​ណា​ម​តាន​បាន​ចាក​ចេញពី អ័​ម ហើយ​ចា៎ អរគុណ​លោកគ្រូ​ពេទ្យ​និង​គិលានុបដ្ឋាក ដែល​ព្យាយាម​ជួយ​សប់​បេះដូង​ឱ្យ​ដើរ​តាំងពី​ម៉ោង 21:45-22:45 តែ​ណា​ម​តាន គង់​មិន​អាច​សង្គ្រោះ​បាន​ពិតមែន​។ អរគុណ​មិត្តសម្លាញ់​ដែល​បានដឹង​ដំណឹង ហើយ​ប្រញាប់​មក​រក និង​ចុង​ក្រោយ​ចង់​ប្រាប់​ណា​ម​តាន​ថា បើ​ទោះជា​មិន​បានដឹង បង​ក៏​ចង់​អរគុណ​អូន​ណា​ម​តាន ដែល​នៅ​ជាមួយ​បង ២០ ឆ្នាំ​មកនេះ ពាក់កណ្ដាល​ជីវិតរ​បស់បង​ពិតមែន បង​មាន​ក្ដី​សុខ​រាល់ថ្ងៃ​ដែល​បានឃើញ​មុខ​អូន អូន​គឺជា​កម្លាំងចិត្តរ​បស់បង​ចា៎​។ ទៅ​ឱ្យ​បាន​សុខ​ណា ចិត្តរ​បស់បង​នឹង​នៅ​ជាមួយ​អូន​រហូត គ្មាន​ថ្ងៃ​ប្រួល​ប្រែ អ័​ម ស្រឡាញ់ ណា​ម​តាន ណា​ចា៎ 24/06/2019»៕

ប្រភព ៖ sanook , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ