រាជធានីភ្នំពេញ ៖ ចុងភៅក្នុងរោងចក្រសិប្បកម្មផលិត និងតម្លើងគ្រឿងសង្ហារឹមមួយកន្លែងសង្ស័យចុងភៅដាំស្លភ្លេចបិទភ្លើងហ្គាស បណ្តាលឲ្យឆេះធុងហ្គាស និងឆាបឆេះដល់ទូរទឹកកក តែត្រូវបានប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យមកទាន់ពេលវេលា បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនានេះ នៅតាមបណ្ដោយផ្លូវ បេតុងតាមខ្លោងទ្វារវត្តអង្គតាគៀត ដែលស្ថិតនៅដីឡូត៍លេខ៧០ភូមិ អង្គតាគៀតសង្កាត់កន្ទោក ខណ្ឌកំបូល ។
ក្រុមហ៊ុនដែលអគ្គិភ័យឆាបឆេះសិប្បកម្មផលិត និងតម្លើងគ្រឿងសង្ហារិម គ្លីលីន ឌីអឹម អាយ ហ្វើនីឈ័រ សម្ភារខូចខាតរួមមាន ទូរទឹកកក អគ្គិសនី១ និងឆេះប្រអប់ភ្លើងនៅក្នុងផ្ទះបាយខាងលើ ។
តាមប្រភពព័ត៌មានពីបុគ្គលិកដែលប្រចាំការនៅរោងចក្រខាងលើបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុនៅវេលា៤រសៀល បុគ្គលិកក្រុមហ៊ុនខាងលើបានចេញទៅផ្ទះព្រមទាំង ចុងភៅនៅក្នុងរោងចក្រខាងលើមាន២នាក់ ដែលប្រចាំការ សង្ស័យកំដៅសម្ល ហើយភ្លេចបិទហ្គាស ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីកន្លែងផ្ទះបាយ បន្ទាប់មកប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ភ្លាមៗផងដែរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា ខណៈពេលភ្លាមៗនោះបុគ្គលិក និងប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ប្រមាណជិត១០បំពង់ តែមិនរលត់ ទើបហៅរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ បានមកចំនួន៤គ្រឿង ហើយបានបាញ់ពន្លត់អស់ចំនួនមួយគ្រឿង ហើយរលត់ភ្លាមៗផងដែរ ។
បន្ទាប់ភ្លាមៗនោះដោយលោកអភិបាលខណ្ឌកំបូលដែលទើបនឹងឡើងតំណែងថ្មីបានមកដល់កន្លែងកើតហេតុនឹងចូលមើលទីតាំងខាងលើភ្លាមៗផងដែរ តែសំណាងល្អខូចខាតតិចតួច ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ