ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុ​ម​ភូ នាំ​កូនភ្លោះ​លេង​ទឹក​បង្អួតរាង​ឡើង​កប់

4 ឆ្នាំ មុន

ថៃ​៖ ម្ដាយ​កូនភ្លោះ សាយ​ហ្វា និង ផា​យុ បាន​នាំ​គ្រួសារ​ទៅ​កម្សាន្ត​នៅ​សមុទ្រ​ហួរ​ហ៊ិ​ន​។ ឈុ​ម​ភូ អា​រ៉ៈ​យ៉ា ក៏​បាន​បង្ហោះ​រូបភាព​ដែល​នាង​ផ្ទាល់​បាន​ស្លៀក​ឈុត​ហែល​ទឹក គេង​ហាលថ្ងៃ​នៅ​អាង​ហែល​ទឹក…

ថៃ​៖ ម្ដាយ​កូនភ្លោះ សាយ​ហ្វា និង ផា​យុ បាន​នាំ​គ្រួសារ​ទៅ​កម្សាន្ត​នៅ​សមុទ្រ​ហួរ​ហ៊ិ​ន​។ ឈុ​ម​ភូ អា​រ៉ៈ​យ៉ា ក៏​បាន​បង្ហោះ​រូបភាព​ដែល​នាង​ផ្ទាល់​បាន​ស្លៀក​ឈុត​ហែល​ទឹក គេង​ហាលថ្ងៃ​នៅ​អាង​ហែល​ទឹក ជាមួយ​កាយវិការ​ថត​យ៉ាង​ស្រស់​ស្អាត​និង​សិ​ក​ស៊ី​របស់​នាង គឺ​ធ្វើ​ឱ្យ​នាង​នៅ​តែ​ជាតា​រា​ស្រី​ដែល​មាន​រាង​ស្អាត​និង​សិ​ក​ស៊ី​ដូច​ដើម​។

ទោះជា​ម្ដាយ​មាន​រូប​ស្រស់​ស្អាត​សិ​ក​ស៊ី​ខ្លាំង​យ៉ាងណា ក៏​នៅ​មាន​រូប​កូនភ្លោះ​តូច​ៗ​គឺ សាយ​ហ្វា និង ផា​យុ ស្រាត​ខោអាវ​លេង​ទឹក​ដើម្បី​បំបាត់​ភាព​ក្ដៅ ធ្វើ​ឱ្យ​ស្រី​ៗ និង​ហ្វ៊ែ​ន​ៗ​ត្រូវ​ទាញ​រូប​មើល​ឱ្យ​ជិត​ថា មាន​មន្ត​ស្នេហ៍​ពិត​ៗ​។ បង​សាយ​ហ្វា​លេង​ទឹក​យ៉ាង​សង្ហា ឯ​ប្អូន​ផា​យុ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពោះ​ពេញ​ៗ​គួរ​ឱ្យ​ស្រឡាញ់​។ នេះ បើ​បានឃើញ​ប៉ា ចុះ​មក​លេង​ទឹកជា​មួយ​កូន​ៗ និង​ឈុ​ម​ភូ​ដែរ​នោះ គង់​នឹង​ជា​ក្រុម​គ្រួសារ​ដែល​គួរ​ឱ្យ​ខ្នា​ញ់​លើសគេ​តែ​ម្ដង​៕

ប្រភព ៖ sanook , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ