ការ​ឌី​ហ្សា​ញ​ថ្មី​របស់ McLaren គឺ​មាន​ភាព​លេចធ្លោ​ជា​រថយន្ត​អគ្គិសនី


អ្វី​ទាំងអស់​ដែល McLaren ផលិត​ចាប់តាំងពី​បើក​ក្រុមហ៊ុន​ដំបូង គឺ​សុទ្ធតែ​ជា​រថយន្ត​ប្រណាំង​ម៉ាស៊ីន​ខ្លាំង​ៗ twin-turbo V8 ដែល​បំពាក់​ដោយ​សរសៃ​កាបូន​ពេញ​តួ​រថយន្ត និង ប្រព័ន្ធ​លេខ​យ៉ាង​ល្អ​ប្រណិត​។ តើ​អាច​ទេ ដែល​ក្រុមហ៊ុន​នេះ​នឹង​ផលិត​អ្វីមួយ​ផ្សេង​ទៀត ដូច​ជា​រថយន្ត​អគ្គិសនី?

ដូច​ជា​ការ​ឌី​ហ្សា​ញ​នេះ​ទៀត​សោត ដែល​ធ្វើ​ឡើង​ដោយ​លោក Daniel Platek ដែល​ត្រូវជា​អ្នក​ឌី​ហ្សា​ញ​រថយន្ត​មក​ពី​ទីក្រុង​ឡុ​ង​ដ៍​។ វា​ជា​រូប​របស់​រថយន្ត McLaren ដែល​ដូច​ទៅ​នឹង​រថយន្ត​អគ្គិសនី​។

វា​មិន​ចម្លែក​នោះ​ទេ ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ ដើរ​ឆ្ពោះទៅ​កាន់ការ​ផលិត​រថយន្ត​អគ្គិសនី ព្រោះតែ​គេ​ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា Hybrid នៅ​ក្នុង​រថយន្ត P1 និង Speedtail​។ ខាង​គូប្រជែង​ដូច​ជា Porsche, Ferrari, Koenigsegg, Aston Martin និង Mercedes-AMG សុទ្ធតែ​ផ្តោត​ខ្លាំង​លើ​គំនិត​ផលិត​រថយន្ត​អគ្គិសនី​។ បើ​ទោះបីជា​គេ​ត្រូវ​ផលិត​រថយន្ត​អគ្គិសនី​ក៏​ដោយ ការ​បំពាក់​ម៉ាស៊ីន​អគ្គិសនី​លើ​រថយន្ត​ប្រណាំង Super Car គឺ​មិន​ងាយស្រួល​ឡើយ​។ វា​ទាមទារ​ពេល​យូរ​ទៅ​មុខ​ទៀត​។

តើ​នោះ​មាន​ន័យ​ក្រុមហ៊ុន McLaren នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​អគ្គិសនី​ឆាប់​ៗ​? វា​ប្រហែលជា​មិន​អាច​ទេ ដោយ​យ៉ាង​ហោច​ណាស់​ក៏​ប៉ុន្មាន​ឆ្នាំទៅ​មុខ​ទៀត​ដែរ​។ តែ​យើង​ច្បាស់​ថា គេ​នឹង​ធ្វើ​វា​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេល​ខាង​មុខ ដូច​ទៅ​នឹង​ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​ដែរ​។ ប្រសិនបើ​គេ​ពិតជា​អាច​ផលិត​បាន​មែន យើង​សង្ឃឹមថា វា​នឹង​មាន​រូបរាង​ស្អាត​ដូច​ក្នុង​រូប​នេះ​អ៊ីចឹង​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ