លក្ខណសម្បត្តិ​១០​យ៉ាង​នៃ​អ្នក​សម្តែងធម៌


បាន​នាម​ថា ធម្មកថិក​ទៅ​បាន​លុះណាតែ​អ្នក​សម្តែងធម៌​នោះ​ទេសនា​វែកញែក រ​ង្គា​យ​សេចក្តី​យ៉ាង​ច្បាស់​ៗ មិន​វែង​ពេក តែ​ក៏​មិន​ច្រូតកាត់​ខ្លី​ពេក​ដែរ គឺ​ឱ្យ​សម​ល្មម​នៃ​ពេលវេលា ។

តទៅ​នេះ​ជា​លក្ខណសម្បត្តិ​របស់​អ្នក​សម្តែងធម៌​ទាំង​១០​យ៉ាង ១-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វេទនា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ២-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ​ដើម្បី​ការ​រលត់​នៃ​សង្ខារ ៣-​សម្ដែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​អវិជ្ជា ៤-​សម្តែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ឧបាទាន ៥-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​តណ្ហា ។

៦-​សម្តែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​នាមរូប ៧-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វិញ្ញាណ ៨-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ជរា មរណៈ ៩-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ជាតិ និង១០-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ភព ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

ព្រះ​ថេរ​អង្គ​ណា​ទេសនា​ប្រកបដោយ​អង្គ​ទាំង​១០​ប្រការ​នេះ នឹង​បាន​នាម​ថា​ជា​ធម្ម​ថិ​ក លោក​អ្នក​សម្តែងធម៌​ប្រាថ្នា​ចង់ឱ្យ​បរិស័ទ​បាន​សុខ​ពិត​ៗ ។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ