ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់​យក​អា​គុយ​រថយន្ត Nissan Leaf មក​បំភ្លឺ​ស្តា​ត​ទាត់​បាល់

4 ឆ្នាំ មុន

យើង​ធ្លាប់តែ​លឺ​ថា​មាន​គម្រោង​ជា​ច្រើន កំពុង​តែ​លើក​ឡើង​ថា នឹង​យក​អា​គុយ​រថយន្ត​អគ្គិសនី​ចាស់​ៗ​មក​ប្រើប្រាស់​ឡើង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​និង​ភ្លើង​តាម​ដងផ្លូវ​។ តែ​ពេល​នេះ ក្រុមហ៊ុន​របស់​អា​មេ​រិ​ក​គ្រោង​យក​អា​គុយ​ទាំងនោះ​មក​ផ្គត់ផ្គង់​អគ្គិសនី​ពេញ​មួយ​ស្តា​ត​ទាត់​បាល់​តែ​ម្តង​។ ក្រុមហ៊ុន​យក្ស​ថាមពល​អេ​តុ​ន (Eaton) កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ xStorage…

យើង​ធ្លាប់តែ​លឺ​ថា​មាន​គម្រោង​ជា​ច្រើន កំពុង​តែ​លើក​ឡើង​ថា នឹង​យក​អា​គុយ​រថយន្ត​អគ្គិសនី​ចាស់​ៗ​មក​ប្រើប្រាស់​ឡើង​វិញ ដើម្បី​បំភ្លឺ​ផ្ទះ​និង​ភ្លើង​តាម​ដងផ្លូវ​។ តែ​ពេល​នេះ ក្រុមហ៊ុន​របស់​អា​មេ​រិ​ក​គ្រោង​យក​អា​គុយ​ទាំងនោះ​មក​ផ្គត់ផ្គង់​អគ្គិសនី​ពេញ​មួយ​ស្តា​ត​ទាត់​បាល់​តែ​ម្តង​។

ក្រុមហ៊ុន​យក្ស​ថាមពល​អេ​តុ​ន (Eaton) កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ xStorage របស់​ខ្លួន​រួច​ហើយ ដើម្បី​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​សម្រាប់​កីឡដ្ឋាន Johann Cruyff Arena ដែល​ជា​កន្លែង​ពហុ​កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​ទៅ​៥៥០០០​នាក់​។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​កំពុង​ចរចា​ជាមួយ​កីឡដ្ឋាន​៦​ផ្សេង​ទៀត​នៅ​ទ្វីបអឺរ៉ុប ដើម្បី​ពង្រីក​ប្រព័ន្ធ​របស់​ខ្លួន​។ នេះ​គឺជា​ការ​រាយការណ៍​ពី Reuters នៅ​ស​ប្តា​ហ៍​នេះ​។

នៅ​ពេល​ដែល​អា​គុយ​របស់​រថយន្ត​អគ្គិសនី​ចាស់​ទៅ វា​មិន​អាច​ផ្គត់ផ្គង់​ដល់​រថយន្ត​បាន​ទេ​។ តែ​វា​អាចយ​កមក​ប្រើប្រាស់​ជាមួយនឹង​អ្វី​ៗ​ផ្សេង​ទៀត​រហូត​បាន​ដល់​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត​។

ជាមួយនឹង​ការ​លក់​រថយន្ដ​អេ​ឡិច​ត្រូ​និ​ច​ដែល​កំពុង​កើនឡើង ការ​ស្វែងរក​មធ្យោបាយ​ប្រើប្រាស់​ថាមពល​អេ​ឡិច​ត្រូ​និ​ច កំពុង​ក្លាយជា​អាជីវកម្ម​រីក​ចម្រើន​មួយ​ជាមួយនឹង​ក្រុមហ៊ុន​អេ​តុ​ន ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​មានការ​ជឿ​ទុកចិត្ត​លើ​ផែនការ​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​នៅ​ស្តា​ត​ផ្សេង​ៗ​ទៀត​។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ បាន​និយាយ​ថា ដំណោះស្រាយ xStorage របស់​ខ្លួន ដែល​ប្រើ​អា​គុយ​ប្រភេទ lithium-ion ពី​រថយន្ត Leaf របស់ Nissan អាច​ជួយ​សន្សំ​សំចៃ​ថ្លៃ​ចំណាយ​របស់​អតិថិជន​ដល់​ទៅ​២០% បើ​ប្រៀបធៀប​ទៅ​នឹង​អា​គុយ​ថ្មី​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ថ្មី​ៗ​នេះ ការ​រៀបចំ​នៅ​ឯ Johann Cruyff Arena អាច​ផ្តល់​ថាមពល​យ៉ាង​ពេញលេញ​ដល់ទី​លាន​មួយ​ម៉ោង ក្នុង​កំឡុង​ព្រឹត្តិការណ៍​សំខាន់​មួយ​ឬ​បី​ដង បើសិនជា​ឧបករណ៍​ដូច​ជា​គ្រឿង​បរិក្ខារ​ផ្ទះបាយ​ត្រូវ​បាន​ផ្តាច់​ចេញពី​ប្រព័ន្ធ​។

ប្រព័ន្ធ xStorage របស់​បាន​ប្រើប្រាស់​អា​គុយ​ចាស់​ៗ​ចំនួន​២៥០​អា​គុយ និង អា​គុយ​ថ្មី​ៗ​ចំនួន​៣៤០​អា​គុយ ដែល​សុទ្ធតែ​យក​មក​ពី Nissan ទាំងអស់​។ ក្រុមហ៊ុន Renault និង BMW ក៏​កំពុង​ស្វែងរក​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​អាច​ឱ្យ​អា​គុយ​រថយន្ត​របស់​ខ្លួន អាច​យក​ទៅ​ប្រើប្រាស់​ពេល​ចាស់​ទៅ​ផង​ដែរ​៕

ប្រភព ៖ digitaltrends , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ