ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉​ម ប៊ុ​ន​ហេង​ ប្រធាន​មន្ទីរ​គ្រប់​រាជធានី​-​ខេត្ត​យកចិត្តទុកដាក់​ប្រើប្រាស់​រថយន្ដ​គ្លីនិក​ចល័ត​ជូន​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ម៉​ម ប៊ុ​ន​ហេង បាន​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​គ្រប់​រាជធានី -​ខេត្ត បង្កើន​ការ​យកចិត្តទុកដាក់​ប្រើប្រាស់​រថយន្ដ​គ្លីនិក​ចល័ត​ចុះ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ។ ការ​ជំរុញ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ បន្ទាប់​ពី​មាន​ករណី​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​មាន​ទាំង​គ្លីនិក​ឯកជន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ម៉​ម ប៊ុ​ន​ហេង បាន​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​គ្រប់​រាជធានី -​ខេត្ត បង្កើន​ការ​យកចិត្តទុកដាក់​ប្រើប្រាស់​រថយន្ដ​គ្លីនិក​ចល័ត​ចុះ​ផ្ដល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ។ ការ​ជំរុញ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ បន្ទាប់​ពី​មាន​ករណី​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​មាន​ទាំង​គ្លីនិក​ឯកជន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ​មិនសូវ​អើពើរ​ចំពោះ​អ្នកជំងឺ​ដែល​ជួប​គ្រោះថ្នាក់ ពិសេស​នោះ​អ្នក​ក្រីក្រ កាលពី​ពេល​កន្លង​មក ។

យោង​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផ្ញើ​ជូន​លោក លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល​បាន​បែងចែក​រថយន្ត​គ្លីនិក​ចល័ត (Mobile clinic) ដែល​ជា​ជំនួយ​ឥត​សំណង​របស់​សាធារណៈ​ប្រជាមានិត​ចិន​ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផ្ដល់​សាវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ។

ប្រភព​បាន​គូសបញ្ជាក់​ថា «​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ឲ្យ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល​ស្នើ​ដល់​លោក លោកស្រី​ប្រធាន​ចាត់ចែង​រៀបចំ​ប្រើប្រាស់​រថយន្ដ​គ្លីនិក​ចល័ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ពេលវេលា​សម​ស្រប​របស់​មន្ទីរ​សុខាភិបាល រាជធានី​-​ខេត្ត​នីមួយ​ៗ ហើយ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ ថែទាំ​រថយន្ដ និង​សម្ភារ​បរិក្ខា​ពេទ្យ​ក្នុង​រថយន្ដ​ជា​ប្រចាំ​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ