រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែមានសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ហើយតែងតែចង់បង្ហាញសមត្ថភាពនោះទៅឲ្យអ្នកដទៃឃើញ ក៏ដូចជាចង់បានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ហើយការប្រកួតប្រជែងជាវិធីមួយដែលអាចឲ្យយើងអាចវាស់នូវសមត្ថភាពរបស់ខ្លួន។
ដើម្បីផ្តល់ឱកាសដល់កូនខ្មែរដែលមានទេពកោសល្យខាងគំនូរ បញ្ចេញនូវទេពកោសល្យ ក៏ដូចជាសមត្ថភាពរបស់ខ្លួនទៅកាន់សារធារណជន ជាតិ ក៏ដូចជាអន្តរជាតិ ផ្ទះមេគង្គបានបង្កើតកម្មវិធីប្រកួតប្រជែងគំនូរ ក្រោមប្រធានបទ «ទេពកោសល្យខ្ញុំ»។
អ្នកនឹងទទួលបានការទទួលស្គាល់ អត្ថប្រយោជន៍ និងបទពិសោធន៍យ៉ាងច្រើនពីការប្រកួតប្រជែងនេះ ជាពិសេស ៖
- ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ 1,500,000 រៀល
- ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ 1,000,000 រៀល
- ជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ 500,000 រៀល។
សម្រាប់លក្ខខណ្ឌនានានៃការប្រកួតសូមចូលទៅកាន់ 👉https://bit.ly/2N1rKGi
ចុះឈ្មោះចូលរួមប្រកួតសូមចូលទៅកាន់
👉 https://bit.ly/2FmtKTa ឬតាមរយៈហ្វេសប៊ុកផ្ទះមេគង្គ
ចាប់ផ្តើមចុះឈ្មោះពីពេលនេះទៅ រហូតដល់ថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៩។
☎️ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ ៖ 086 777 526 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ