ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កូរ៉េ​លើក​ទី​១ ក្នុង​ខែតុលា​ខាង​មុខ ខណៈ​ផ្ទៃដី​ដាំ​ស្វាយ​នៅ​មាន​កម្រិត

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​ចាប់ផ្តើម​ចរចា​បើក​ទីផ្សារ​នាំ​ចេញ​ផ្លែស្វាយ​ជាមួយ​ប្រទេស​នានា ក្នុង​នោះ​ជាមួយ​ប្រទេស​កូរ៉េ​បាន​សម្រេច​តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៥ មក​ម្លេះ ក៏​ប៉ុន្តែ​ដោយសារ​បញ្ហា​មួយ​ចំនួន​ធំ​បាន​រារាំង​មិន​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​កូរ៉េ​បាន ។ ​ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​នាំ​ចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​ក​នា់ទី​ផ្សារ​បរទេស​នោះ…

​រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​ចាប់ផ្តើម​ចរចា​បើក​ទីផ្សារ​នាំ​ចេញ​ផ្លែស្វាយ​ជាមួយ​ប្រទេស​នានា ក្នុង​នោះ​ជាមួយ​ប្រទេស​កូរ៉េ​បាន​សម្រេច​តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៥ មក​ម្លេះ ក៏​ប៉ុន្តែ​ដោយសារ​បញ្ហា​មួយ​ចំនួន​ធំ​បាន​រារាំង​មិន​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​កូរ៉េ​បាន ។

​ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​នាំ​ចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​ក​នា់ទី​ផ្សារ​បរទេស​នោះ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ចាប់ផ្តើម​ចរចា​បើក​ទីផ្សារ​ជាមួយ​ប្រទេស​នានា រួម​មាន ប្រទេស​កូរ៉េៈ បាន​សម្រេច​តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ប៉ុន្តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ គ្រប់គ្រង​ហានិភ័យ ដែល​មិន​អាច​នាំ​ចេញ​បាន​ភ្លាម​ៗ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ប​បាន​ឲ្យ​ដឹង​ថា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា​កន្លង​ទៅ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ថ្មី​ៗ​នេះ​ក្រុមហ៊ុន Hyundai Agro បាន​បញ្ចប់​ការ​តម្លើង​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​រួចរាល់​ហើយ​កាល​ចុងខែ​មីនា ឆ្នាំ​២០១៩ ។ ​«​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ ក៏​បាន​ចុះ​វាយតម្លៃ​កសិដ្ឋាន​ចម្ការ​ស្វាយ​និង​កន្លែង​ធ្វើ​ប្រព្រឹត្តិកម្ម​អនាម័យ​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ចំហាយ​ទឹក​ក្តៅ ដើម្បី​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​របស់​ក្រុមហ៊ុន Hyundai Agro​។

ដូច្នេះ​តាម​ការ​រំពឹង​ទុក ក្រុមហ៊ុន​មាន​ផែនការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កូរ៉េ​លើក​ទី​១​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​»​។ របាយការណ៍​បាន​បញ្ជាក់ ។ ​ជាមួយ​គ្នា​នេះ​ផង​ដែរ គេ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​នេះ​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​ពី​មុន​មិន​ធ្លាប់​មានការ​ដាំ​ដុះ​ស្វាយ បាន​ងាក​មក​ធ្វើការ​ដាំ​ដុះ​ស្វាយ​ហើយ​គិត​មក​ដល់​សព្វ​ថ្ងៃនេះ​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​ប្រមាណ​ជាង​៨​ម៉ឺន​ហិ​កតា អាច​ប្រមូល​ផល​បាន​ក្នុង​មួយ​ឆ្នាំ​បាន​ជាង​១​លាន​តោន ។ យោង​តាម​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ជាង​១០​ម៉ឺន​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៨០.១៧១​ហិ​កតា និង​ទិន្នផល​ជា​មធ្យម​ទទួល​បាន ជាង​១៥​តោន​ក្នុង​មួយ​ហិ​កតា​ក្នុង​មួយ​រដូវ ឬ ១,២​តោន​ក្នុង​មួយ​រដូវ​ហើយ​ការ​នាំ​ចេញ​លេច​ចេញ​។ ​

ទាក់ទង​និង​ទីផ្សារ​ផ្លែស្វាយ​ពិសេស​ស្វាយកែវ​រមៀត បើ​តាម​ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​បន្ទាប់​ពី​ចាប់ផ្តើម​ប្រមូល​ផល​និង​នាំ​ចេញ​កាលពី​តុលា ឆ្នាំ​២០១៨ រហូត​មក​ដល់​ពេល​នេះ​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ស្វាយកែវ​រមៀត​ខ្មែរ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​សម្រាប់​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ចំនួន​៣​បាន​ប្រមាណ​១២.០០០​តោន តែ​នៅ​ឆ្នាំ​ក្រោយ​សមាគម​នឹង​បង្កើន​កុងត្រា​ឱ្យ​កើន​ដល់​៥​ម៉ឺន​តោន រួម​ទាំង​រោងចក្រ​នៅ​ក្នុងស្រុក​និង​រោងចក្រ​ក្រៅ​ស្រុក​។ ​លោក អ៊ិ​ន ឆៃ​វ៉ា​ន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​បានឱ្យ​ដឹង​ថា «​យើង​អត់​ហ៊ាន​ទទួល​កុងត្រា​ច្រើន​ពី​រោងចក្រ​ទៅ​តាម​ការ​ចង់បាន​របស់​ពួក​គេ​នោះ​ទេ​។ ព្រោះ​ផលិត​របស់​យើង​ពុំ​ទាន់​ប្រមូល​ស្វាយ​ដែល​មិន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​បាន​ចំនួន​ច្រើន​នោះ​ទេ បើ​ទោះបី​ការ​ផលិត​របស់​យើង​ក្នុង​មួយ​ឆ្នាំ​ៗ​វា​មាន​ពី​ចន្លោះ​៧០​ម៉ឺន​តោន ទៅ​១​លាន​តោន ក៏​ប៉ុន្តែ​យើង​មិន​អាច​នាំ​ចេញ​វា​ទាំងអស់​បាន​ទេ ដោយសារ​តែ​៩៥% ជា​ស្វាយ​ដែល​មាន​សារធាតុ​ហាមឃាត់ ហើយ​កន្លង​មក​សមាគម​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សារធាតុ​ហាមឃាត់​នេះ​ទៅ​ឱ្យ​ប្រជា​កសិករ​បានដឹង​អស់​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ​»​។

លោក​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទាំងអស់​ប្រជា​កសិករ មាន​ភាព​កក់ក្តៅ​ក្នុង​ការ​ដាំ​ស្វាយ​នេះ​ណាស់​។ តួយ៉ាង​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១៨​មាន​តែ​៤,៥​ម៉ឺន​ហិ​កតា តែ​មក​ដល់​ឥឡូវ​បាន​ឈាន​ទៅ​ដល់​៥​ម៉ឺន​ទៅ​៦​ម៉ឺន​ហិ​កតា​។ ការ​កើនឡើង​នៃ​ផ្ទៃដី​ដាំ​ស្វាយ​នេះ លោក​ថា​ដោយសារ​ប្រជា​កសិករ​យល់​ដឹង​ពី​ផល​ចំណេញ​នៃ​ដំណាំ​ស្វាយ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ