ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ញ់ ម៉ូ​នី​កា បង្ហាញ​សញ្ញា​អវិជ្ជមាន​លើក​ដំបូង​ក្នុង​ជីវិត​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ពូកែ​បង្ហូរទឹកភ្នែក​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា បាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​គ្រួសារ បន្ទាប់​ពី​អតីត​តារា​រូប​នេះ​បាន​សាង​គ្រួសារ និង​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​អូស្ត្រាលី​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ សញ្ញា​អវិជ្ជមាន​ដែល​អ្នក​នាង ដា​ញ់…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ពូកែ​បង្ហូរទឹកភ្នែក​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា បាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​គ្រួសារ បន្ទាប់​ពី​អតីត​តារា​រូប​នេះ​បាន​សាង​គ្រួសារ និង​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ប្រទេស​អូស្ត្រាលី​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

សញ្ញា​អវិជ្ជមាន​ដែល​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា បាន​បង្ហាញ​នា​ពេល​នេះ គឺ​ការ​មាន​ទំនាស់​នៅ​ក្នុង​រង្វង់​គ្រួសារ ដែល​ដើមចម​ដោយសារ​នាង​ត្រូវ​បាន​ទទួល​ការ​ស្តីបន្ទោស​ដោយសារ​មិន​បាន​មើលថែ​កូន​ឲ្យ​បាន​ល្អ​។ ដោយ​​មិន​បាន​បញ្ជាក់​ពី​រឿងហេតុ​ឲ្យ​បាន​ច្បាស់លាស់ ដា​ញ់ ម៉ូ​នី​កា ត្រឹមតែ​បាន​បង្ហាញ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បង្ហោះ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​នាំ​ឲ្យ​គេ​គិត​ថា នាង​កំពុង​តែ​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ ដែល​ធ្វើ​ឲ្យ​នាង​ស្ទើរ​អត់ទ្រាំ​ពុំ​បាន​។

ដា​ញ់ ម៉ូ​នី​កា បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ពេល​កូន​ឈឺ កំហុស​ធ្លាក់​លើ​ម្ដាយ រឺ តើ​ម្ដាយ​ណា ចង់​ឃើញ​កូន​ខ្លួនឯង​ពិបាក់​ពេល​ឃើញ​កូន​ឈឺ​ខ្ញុំ​ចង់​ឈឺ​ជំនួស​កូន ចង់ឱ្យ​ជំងឺ​នោះ ធ្លាក់​មក​លើ​ខ្លួន​ខ្ញុំ​វិញ ខ្ញុំ​ហត់​ណាស់​រាល់ថ្ងៃ មិន​បាន​គេង​គ្រប់គ្រាន់​បើកភ្នែក​ឡើង​មាន​តែ​ការ​ស្តីថា​ឱ្យ​ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ឈប់​ទ្រាំ​ហើយ សូម​ចប់​»​។

ជា​ការ​កត់សម្គាល់​តាម​រយៈ​ពាក្យពេចន៍​ដែល ដា​ញ់ ម៉ូ​នី​កា បាន​បង្ហោះ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ដឹង​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ទំនងជា​មិន​មាន​សេចក្តី​គ្រប់ពេល​នោះ​ឡើយ ពោល​គឺ​វា​តែង​មាន​បញ្ហា​ជា​បន្តបន្ទាប់ ប្រៀប​ដូច​ជា​ចាន​នៅ​ក្នុង​រាវ​អ​ញ្ចឹ​ង​ដែរ​។ យ៉ាងណា​តាម​រយៈ​ការ​បង្ហោះ​សារ​របស់​អតីត​តារា​សម្តែង​នៅ​ក្នុង​រឿង «​ទុំ​ទាវ​» អ្នក​នាង ដា​ញ់ ម៉ូ​នី​កា នា​ពេល​នេះ បាន​នាំ​ឲ្យ​មហាជន ក៏​ដូច​ជាម​ប្រិ​យ​មិត្ត​គាំទ្រ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​គ្រួសារ​របស់​នាង​នា​ពេល​នេះ​។

ពួក​គេ​ម្នាក់​បាន​ស្នើ​ឲ្យ​អតីត​តារា​រូប​នេះ​ធ្វើការ​អត់ធ្មត់​បន្ថែម​ទៀត និង​ដោះស្រាយ​បញ្ហា ដើម្បី​ជ​ន្នះ​ឧបសគ្គ​មួយ​នេះ ដើម្បី​គ្រួសារ និង​កូន​ៗ​របស់​នាង បើ​ទោះបីជា​ពេល​នេះ នាង​កំពុង​តែ​ផ្ញើរ​វាសនា​នៅ​ឯនាយ​សមុទ្រ​ក៏​ដោយ​។

គួ​រំលឹក​ថា អតីត​តារា​សម្តែង​នាង ដា​ញ់ ម៉ូ​នី​កា បាន​សម្រេច​ចូល​រោងការ​តាម​ប្រពៃណី​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​អូស្ត្រាលី លោក ផុ​ន ប៊ុ​ន​ថេ​ល កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១០ ខណៈ​ពេល​បច្ចុប្បន្ន​ចំណងអាពាហ៍ពិពាហ៍​របស់​នាង​បាន​ទទួល​នូវ​ចំណងដៃ​កូន​ចំនួន​២​រួច​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ