ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ជាង​១៥០​នាក់​ហើយ​ស្លា.ប់​ ដោយ​សារ​ផ្ទុះ​ជំងឺ​​ដ៏​សាហា.វ​ក្នុង​តំបន់​ក្រីក្រ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា៖ អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ២០១៩ បាន​ប្រកាស​ពី​តុល្យការ​ថ្មី​មួយ​ដោយ​ប្រាប់​ថា កុមារ​ជាង​១៥០​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ​ដោយសារ​ជំងឺ​រលាក​ខួរក្បាល​ដ៏​សាហាវ​ដែល​ឆ្លង​រាត​ត្បាត​ក្នុង​រដ្ឋ​ក្រីក្រ​ប៊ី​ហារ នា​ភាគ​ខាងជើង​ឥណ្ឌា​។ យោង​តាម​តុល្យការ​ផ្លូវការ​ចុង​ក្រោយ​ថា កុមារ​១៥២​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ…

ប្រទេស​ឥណ្ឌា៖ អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ២០១៩ បាន​ប្រកាស​ពី​តុល្យការ​ថ្មី​មួយ​ដោយ​ប្រាប់​ថា កុមារ​ជាង​១៥០​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ​ដោយសារ​ជំងឺ​រលាក​ខួរក្បាល​ដ៏​សាហាវ​ដែល​ឆ្លង​រាត​ត្បាត​ក្នុង​រដ្ឋ​ក្រីក្រ​ប៊ី​ហារ នា​ភាគ​ខាងជើង​ឥណ្ឌា​។

យោង​តាម​តុល្យការ​ផ្លូវការ​ចុង​ក្រោយ​ថា កុមារ​១៥២​នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ក្នុងស្រុក​នានា​នៃ​រដ្ឋ​ប៊ី​ហារ ក្នុង​នោះ​១៣១​នាក់​ក្នុង​មន្ទីរពេទ្យ​២​នៃ​ក្រុង​MUZAFFARPUR ជា​ចំណុចកណ្ដាល​នៃ​បាតុភូត​ផ្ទុះ​ជំងឺ​រលាក​ខួរក្បាល ក្នុង​តំបន់​ក្រីក្រ​បំផុត​នេះ​ដែល​កំពុង​ជួប​ប្រទះ​នឹង​រលកធាតុអាកាស​ក្ដៅ​បំផុត​។

យោង​តាម​ការ​សិក្សា​ខាង​វិទ្យាសាស្ត្រ​នានា​ថា ការ​ស្លាប់​របស់​កុមារ​ទាំងនេះ អាច​ទាក់ទិន​និង​ជាតិពុល​ដែល​មាននៅ​ក្នុង​ផ្លែ​គូ​លេ​ន ដែល​បណ្ដា​កុមារ​គ្មាន​អាហារ​គ្រប់គ្រាន់ នាំ​គ្នា​បរិភោគ ហើយ​វា​បំផ្លាញ​ដល់​ផលិតកម្ម​ជាតិ​ស្ករ​ក្នុង​សរីរាង្គ រួច​បណ្ដាល​ឲ្យ​មានការ​ខ្វះ​ជាតិ​ស្ករ​ធ្ងន់ធ្ងរ​ក្នុង​ខ្លួន​។

ករណី​ប្រហាក់ប្រហែល​គ្នា​នោះ​កើត​មាន​រៀង​រាល់​ឆ្នាំ​ក្នុង​តំបន់​នោះ រវាង​ខែឧសភា​និង​ខែកក្កដា ជា​ដំណាក់​កាល​នៃ​ការ​ប្រ​មួល​ផល​គូ​លេ​ន ខណៈ​តំបន់​MUZAFFARPUR​មាន​ចម្ការ​គូ​លេ​ន​ជា​ច្រើន​។ កុមារ​រង​គ្រោះ​មាន​គ្រុន​ក្កៅ​ខ្លាំង​យ៉ាង​លឿន សន្លប់​និង​ក្អួត​ខ្លាំង​។ ក្នុង​ករណី​ជា​ច្រើន​បើ​គ្មាន​ការ​ព្យាបាល​ភ្លាម​ៗ​ឬ​បន្ទាន់​កុមារ​នឹង​ត្រូវ​ស្លាប់​៕ (​កែសម្រួល​ដោយ ៖ (​បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ