ដាក់ពង្រាយកម្លាំង១៥ពាន់នាក់នៅព្រំដែន
ប្រទេសម៉ិកស៊ិក ៖ រដ្ឋមន្ត្រីការពារប្រទេស ម៉ិកស៊ិក លោកLUIS CRESENCIO SANDOVAL ប្រកាសកាលពីថ្ងៃទី២៤មិថុនាថា ម៉ិកស៊ិក បានដាក់ពង្រាយប៉ូលិស…
ប្រទេសម៉ិកស៊ិក ៖ រដ្ឋមន្ត្រីការពារប្រទេស ម៉ិកស៊ិក លោកLUIS CRESENCIO SANDOVAL ប្រកាសកាលពីថ្ងៃទី២៤មិថុនាថា ម៉ិកស៊ិក បានដាក់ពង្រាយប៉ូលិស…
ប្រទេសម៉ិកស៊ិក ៖ រដ្ឋមន្ត្រីការពារប្រទេស ម៉ិកស៊ិក លោកLUIS CRESENCIO SANDOVAL ប្រកាសកាលពីថ្ងៃទី២៤មិថុនាថា ម៉ិកស៊ិក បានដាក់ពង្រាយប៉ូលិស និងទាហានជិត១៥.០០០នាក់នៅតាមព្រំដែនរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយក្រុងវ៉ាស៊ិនតោន ដើម្បីទប់ស្កាត់ការហូរចូលនៃពួកអន្តោប្រវេសន៍ខុសច្បាប់។
រដ្ខមន្ត្រីរូបនោះបន្តថាយើងបានដាក់ពង្រាយកងកម្លាំងប៉ូលិសនិងកងទាហានដល់ជិត១៥.០០០នាក់ នាភាគខាងជើងប្រទេស។ លោកអះអាងបែបនេះក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយ អមប្រធានាធិបតីលោកANDRES MANUEL LOPEZ OBRADOR។
លោកយល់ស្របចំពោះលទ្ធភាពរបស់កងទ័ពនិងកងឆ្មាំជាតិ ដែលរួមមានពួកយោធានិងប៉ូលិសសហព័ន្ធ ដែលមិនត្រឹមឃាត់ខ្លួនពួកអន្តោប្រវេសន៍ ពេលឆ្លងកាត់ដែនដី ម៉ិកស៊ិក ប៉ុណ្ណោះទេ តែក៏ចាប់ខ្លួនដែរពេលពួកគេប៉ុនប៉ងឆ្លងកាត់ព្រំដែនជាមួយអាមេរិក។ ទោះបីយ៉ាងណាលោកបញ្ជាក់ថា អន្តោប្រវេសន៍លួចលាក់ពុំមែនជាអំពើឧក្រិដ្ឋមួយឡើយ តែគ្រាន់ជាការប្រព្រឹត្តបទល្មើសរដ្ឋបាលប៉ុណ្ណោះ។ យើងគ្រាន់តែចាប់ឃាត់ពួកគេ ហើយបញ្ជូនទៅខាងអាជ្ញាធរអន្តោប្រវេសន៍៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ