ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ចង់បាន Nicolas Pepe ដើម្បី​ធ្វើ​ឱ្យ​ក្រុម​កាន់តែ​ខ្លាំង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United ចង់បាន​កីឡាករ Nicolas Pepe…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម Manchester United ចង់បាន​កីឡាករ Nicolas Pepe របស់​ក្លិប Lille សម្រាប់​រដូវ​កាល​ក្រោយ ខណៈ​ដែល​គ្រូបង្វឹក​លោក Ole Gunnar Solskjaer មាន​គម្រោង​បង្កើត​ក្រុម​ខ្លាំង​មួយ​សម្រាប់​រដូវ​កាល 2019-20​។

Nicolas Pepe អាយុ​២៤​ឆ្នាំ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សម្លឹង​សម្លក់​ចង់បាន​ពី​សំណាក់​ក្លិប​អឺរ៉ុប​ធំ​ៗ​ជា​ច្រើន ដូច​ជា Liverpool, PSG និង Inter Milan ។ Arsenal ចង់បាន Nicolas តាំងពី​ខែមករា​ដើមឆ្នាំ តែ​មិន​ហ៊ាន​ជះ​លុយ​ដល់​ទៅ​៧០​លាន​ផោន​ឡើយ ។

ការ​ចុះ​ផ្សាយ​របស់​បារាំង​បាន​លើក​ឡើង​ថា Pepe ចង់ទៅ​លេង​ឱ្យ PSG ដើម្បី​ជំនួស​កន្លែង​របស់ Neymar តែ​ពេល​នេះ លោក Ole ចង់បាន​កីឡាករ​រូប​នេះ មក​លេង​នៅ​ក្លិប Man Utd ដើម្បី​បង្កើត​ទៅ​ជា​ក្រុម​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា​មួយ​។

តាម​កាសែត La Voix du Nord បានឱ្យ​ដឹង​ថា លោក Ole ចង់​ជះ​លុយ​ដែល​ក្លិប​រកបាន ទៅ​លើ​កីឡាករ​ខ្លាំង ដើម្បី​បង្កើត​ជា​ក្រុម​ខ្លាំង​មួយ​។ មក​ដល់​ពេល​នេះ គេ​បាន​ជះ​លុយ​ទិញ​បាន​កីឡាករ Daniel James មក​ពី Swansea រួច​ទៅ​ហើយ ដែល​នឹង​ត្រូវ​ចូល​មក​ហ្វឹកហាត់​នៅ​ថ្ងៃ​ចន្ទ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី Nicolas Pepe ក្លិប Man Utd ក៏​បាន​ដេញ​តាម​លួងលោម​កីឡាករ Christian Eriksen, Kalidou Koulibaly, Harry Maguire និង Raphael Varane ផង​ដែរ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ