មិនដឹងមូលហេតុអ្វី! ចិន​មួយក្រុមចូលវាយ​បុរស​ម្នាក់​ផ្អើល​ផ្សារ


ខេត្តស្វាយរៀង ៖ វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ​មិនដឹងមូលហេតុអ្វី ស្រាប់​តែ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​មួយ​គ្រឿង ព​ណ៌​ស គ្មាន​ស្លាក​លេខ ចូល​ទៅ​ក្នុង​ផ្សារ​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ហើយ​ក្រុម​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​យក​ឈើ​ជ្រុង​ដើរទៅ​វាយ​ជនជាតិ​ចិន​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ឈរ​នៅ​ទីនោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស​ភ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ​។

បន្ទាប់​មក​កម្លាំង​ក្រុម​ប្រតិបត្តិការ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​ចុះ​ទៅ​បង្ក្រាប​និង​ចាប់​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​អោយ​ខាង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​។

ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ធ្វើការ​សាកសួរ​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៥​នាក់​រួច​មក ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល និង​ធ្វើការ​ផ្សះផ្សា​គ្នា​រួច​មក ជន​រង​គ្រោះ​បាន​មក​ដក​ពាក្យបណ្តឹង​វិញ​ហើយ ចំណែក​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព ហើយ​ត្រឡប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​យប់​ថ្ងៃ​២៤ មិថុនា ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ