ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជំនួប​អ្នក​វិនិយោគ លើក​ទី​៣» យុទ្ធ​សាស្ត្រ​​វិនិយោគ​អចល​ទ្រព្យ​ក្នុង​វិស័យ​ទេស​ចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន One Way Realty Co.,Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន One Way Realty Co.,Ltd ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មកនេះ ក្រុមហ៊ុន One Way Realty បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី «​ជំនួប​អ្នក​វិនិយោគ​» ។

សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង ផ្តោត​សំខាន់​លើ​ការ​ប្រឹក្សា​យោបល់​ដល់​បងប្អូន​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​មិន​ទាន់​មានបទពិសោធន៍ និង​មាន​ថវិកា​តិចតួច តែ​មិនដឹង​គួរ​ប្រើ​ទៅ​លើ​អ្វី​ត្រូវ​។ ដោយ​ឈរ​លើ​ភាព​ជោគជ័យ​លើ​វិស័យ​ខាង​ការ​វិនិយោគ លោក ជន​ច័ន្ទ​ដា​វិត ដែល​ជា​គ្រូ​បង្គោល ក្នុង​ការ​រៀបចំ​សិក្ខាសាលា​នេះ បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា ភាព​រីក​ចំរើន​នៃ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ពិភពលោក មាន​ភាព​លឿន​រហ័ស ដែល​ទាមទា​អោយ​ប្រជាជន​ខ្មែរ យើង​ត្រូវ​រៀបចំ​ខ្លួន ក្នុង​ការ​ទទួលយក​នៅ​ចំណេះដឹង​ថ្មី ដើម្បី​រៀបចំ​សុខភាព​ហិរញ​វ​ត្តុ ពួក​គាត់​នៅ​ថ្ងៃនេះ​ និង​នៅ​ថ្ងៃ​ខាង​មុខ ឱ្យ​មាន​ភាពរឹងមាំ​ប្រសើ​ឡើង​ដែល​ជា​ចំណុច​ចាប់ផ្ដើម​ជា​ចម្បង​ក្នុង​ការ​ចាត់ចែង​លុយកាក់​អោយ​មាន​ប្រសិទ្ធភាព ក្នុង​ការ​រស់នៅ​ប្រចាំជីវិត។

ដោយសារ​មានការ​គាំទ្រ និង​សំណូមពរ​ជា​ច្រើន​ពី​សិក្ខាកាម​ដែល​បាន​ចូលរួម​សិក្ខាសាលា​ចំនួន​២​លើក​កន្លង​មក ទើប​ក្រុមហ៊ុន​សម្រេច​រៀបចំ​នូវ​កម្មវិធី «​ជំនួប​អ្នក​វិនិយោគ លើក​ទី​៣» នា​ថ្ងៃ​ទី 30 ខែមិថុនា ឆ្នាំ 2019 ខាង​មុខ​នេះ ។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន one way realty Co., Ltd មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខណៈ​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​កំពុង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ និង​បណ្តាក់​ទុក​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​វិនិ​យោគិន​ជាតិ និង​អន្តរជាតិ កម្មវិធី «​ជំនួប​អ្នក​វិនិយោគ លើក​ទី​៣» គឺជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បងប្អូន​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា ព្រោះ​កម្មវិធី​នេះ​នឹង​ជួយ​ដល់​អ្នកចូលរួម​ឲ្យ​មានការ​យល់​ដឹង​កាន់តែ​ទូលំទូលាយ​ទៅ​លើ​ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន វិធីសាស្ត្រ​ប្រើ​លុយ ឲ្យ​បង្កើត​លុយ និង​ការ​រៀបចំ​ខ្លួន​ដើម្បី​ក្លាយជា​អ្នក​វិនិយោគ ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​៖ 012 398-774/088 671-4242/ និង​លេខ 096 232-2916 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ