ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោល​ធម៌​១០​ប្រការ​ជា​គន្លង​នៃ​អំពើ​ល្អ

4 ឆ្នាំ មុន

គោល​ធម៌​ទាំង​១០​ប្រការ​ជា​បញ្ញត្តិ​របស់​អ្នកប្រាជ្ញ​តាំង​ទុក​មក​ថា បើកូនប្រុស​ស្រី​ណា​ប្រតិបត្តិ​នូវ​គោល​ធម៌​ទាំង​១០​ប្រការ​នេះ​ដោយ​បរិបូណ៌ បុត្រ​ធីតា​នោះ​គង់​នឹង​បាន​មាន​ថា អតិជាតបុត្ត​ជា​កូន​វិសេសវិសាល ថ្លៃថ្លា​បំផុត​លើស​កូន​នានា ។ កិច្ច​ទាំង​១០​ដែល​កូនប្រុស​ស្រី​ត្រូវ​បំពេញ​គឺ ១-​តាំងចិត្ត​សិក្សា​រៀនសូត្រ​ដើម្បី​ឱ្យ​បានជា​កូន​ចេះ​ដឹង​, ២-​ជួយ​ធ្វើ​កិច្ចការ​មាតាបិតា​ឱ្យ​បាន​ល្អជា​ទីបំផុត​, 3-​តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល​ឱ្យ​បាន​ល្អ​តទៅ​,…

គោល​ធម៌​ទាំង​១០​ប្រការ​ជា​បញ្ញត្តិ​របស់​អ្នកប្រាជ្ញ​តាំង​ទុក​មក​ថា បើកូនប្រុស​ស្រី​ណា​ប្រតិបត្តិ​នូវ​គោល​ធម៌​ទាំង​១០​ប្រការ​នេះ​ដោយ​បរិបូណ៌ បុត្រ​ធីតា​នោះ​គង់​នឹង​បាន​មាន​ថា អតិជាតបុត្ត​ជា​កូន​វិសេសវិសាល ថ្លៃថ្លា​បំផុត​លើស​កូន​នានា ។

កិច្ច​ទាំង​១០​ដែល​កូនប្រុស​ស្រី​ត្រូវ​បំពេញ​គឺ ១-​តាំងចិត្ត​សិក្សា​រៀនសូត្រ​ដើម្បី​ឱ្យ​បានជា​កូន​ចេះ​ដឹង​, ២-​ជួយ​ធ្វើ​កិច្ចការ​មាតាបិតា​ឱ្យ​បាន​ល្អជា​ទីបំផុត​, 3-​តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល​ឱ្យ​បាន​ល្អ​តទៅ​, ៤-​ប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ល្អ ឱ្យ​សមគួរ​ជា​អ្នក​ទទួល​នូវ​មរតក​, ៥-​មាតាបិតា​ចិញ្ចឹម​កូន​ឱ្យ​រស់​មក កូន​ត្រូវ​ចិញ្ចឹម​គាត់​វិញ​ជា​ពិសេស​នៅ​ពេល​គាត់​ចាស់​ទៅ​ហ្នឹងឯង​, ៦-​នាំ​មាតាបិតា​ទៅ​វត្ត ឬ​កន្លែង​ផ្សេង​ៗ​តាម​សមគួរ​, ៧-​នៅ​ពេល​មាតាបិតា​មាន​ជំងឺ ត្រូវ​នៅ​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​ត្រូវ​ជួយ​ឱ្យ​មាតាបិតា​បាន​ស្តាប់ធម៌​ផង​, ៨-​ត្រូវ​រក្សា​ទឹកចិត្ត​មាតាបិតា មិន​ឱ្យ​មាតាបិតា​មានទុក្ខ​កង្វល់ ឬ​ខូចចិត្ត​ដោយសារ​រឿង​មិនល្អ​របស់​ខ្លួន​ជា​កូន​ឡើយ ត្រូវ​ចាំ​ទុក​ថា សេចក្តីសុខ​របស់​មាតាបិតា​នៅ​ត្រង់​កតញ្ញុតាធម៌​របស់​កូន​ទាំងឡាយ​ហ្នឹងឯង​, ៩-​ត្រូវ​ថែរក្សា​នូវ​ទ្រព្យសម្បត្តិ​ផង អវយវៈ​ខ្លួនប្រាណ​ទាំងមូល​ផង ជីវិត​ផង និង​ឱវាទ​ទូន្មាន​ផ្សេង​ៗ​ផង ដែល​មាតាបិតា​បាន​ប្រគល់​ឱ្យមក​កូន និង​១០-​ធ្វើបុណ្យ​ឧទ្ទិស​ជូន​ដល់​មាតាបិតា កាល​គាត់​ធ្វើ​កាលកិរិយា​ទៅ​កាន់​បរលោក​ហើយ ។

អំពើ​ល្អ​ទាំង​១០​យ៉ាងនេះ​កូន​ណា​បាន​ធ្វើ​តប​ចំពោះ​មាតាបិតា កូន​នោះ​នឹង​បាន​នាម​ថា​អតិជាតបុត្រ​វិសេស​បំផុត​ជ្រោង​គ្រួសារ​ឱ្យ​ថ្កុំថ្កើង​ឡើង​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ