ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជំងឺ​ធ្លាក់​ទឹកចិត្ត​» ​អាច​បណ្ដាល​មក​ពី​កង្វះ​​សារធាតុចិញ្ចឹម​ទាំងនេះ

4 ឆ្នាំ មុន

ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ជា​បញ្ហា​ផ្លូវចិត្ត​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ ។ ស្បែ​កកូន​របស់​អ្នក​នឹង​ស្អាត​​ហើយ​មិន​រមាស់​បើ​ធ្វើ​តាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នកចេះ​តែ​រមាស់​ស្បែក​មែន​ទេ ? អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​គួរ​ទទួលយក​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្លូវចិត្ត​ដើម្បី​ទទួល​បាន​អារម្មណ៍ល្អ​ប្រសើរ​មក​វិញ ។ ទោះជា​យ៉ាងណា​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​កើតឡើង​ដោយសារ​កង្វះ​សារធាតុចិញ្ចឹម​មួយ​ចំនួន​ក្នុង​រាង​កាយ​ដែល​អ្នក​ប្រហែលជា​មិន​បាន​ស្មាន​ដល់​ឡើយ…

ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) ជា​បញ្ហា​ផ្លូវចិត្ត​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ ។ ស្បែ​កកូន​របស់​អ្នក​នឹង​ស្អាត​​ហើយ​មិន​រមាស់​បើ​ធ្វើ​តាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នកចេះ​តែ​រមាស់​ស្បែក​មែន​ទេ ? អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​គួរ​ទទួលយក​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្លូវចិត្ត​ដើម្បី​ទទួល​បាន​អារម្មណ៍ល្អ​ប្រសើរ​មក​វិញ ។

ទោះជា​យ៉ាងណា​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​កើតឡើង​ដោយសារ​កង្វះ​សារធាតុចិញ្ចឹម​មួយ​ចំនួន​ក្នុង​រាង​កាយ​ដែល​អ្នក​ប្រហែលជា​មិន​បាន​ស្មាន​ដល់​ឡើយ ។ ថា​តើ​កង្វះ​សារធាតុចិញ្ចឹម​អ្វី​ខ្លះទៅ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​កង្វះ​សារធាតុចិញ្ចឹម​ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ធ្លាក់​ទឹកចិត្ត (Depression) ៖

១. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ៖ នោះ​ក៏​ព្រោះតែ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ជា​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​ណាស់​សម្រាប់​មុខងារ​ខួរក្បាល​ត្រឹមត្រូវ ជា​ពិសេស​ជួយ​បង្កើន​ការ​ចង​ចាំ​និង​អារម្មណ៍ល្អ​ប្រសើរ ។

២. ម៉ា​ញ៉េ​ស្យូ​ម ៖ នោះ​ក៏​ព្រោះតែ​ម៉ា​ញ៉េ​ស្យូ​ម​ប្រៀប​ដូច​ជា​ថ្នាំ​បំបាត់​ភាព​ស្ត្រេ​ស ឬ​តានតឹង​ខ្លាំង​ក្នុង​អារម្មណ៍​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​មាន​ដូច​ជា ធញ្ញជាតិ​គ្រាប់​ពេញ បន្លែ​បៃតង គ្រាប់​ធញ្ញជាតិ គ្រាប់ពូជ ចេក ផ្លែ​បឺ​រ និង​សូកូឡា​ខ្មៅ ។

៣. វីតាមីន B6 និង B12 ៖ វីតាមីន B ទាំង​ពីរ​នេះ​មាន​ប្រសិទ្ធិ​ភាព​គ្រប់គ្រង​អារម្មណ៍ល្អ​ប្រសើរ​ជួយ​រក្សា​សុខភាព​ផ្លូវចិត្ត​។ អ្នក​អាច​ទទួលទាន​បាន​វីតាមីន​ទាំងនេះ​តាម​រយៈ​ការ​ទទួលទាន​អាហារ​សមុទ្រ សាច់​មាន់ បន្លែ​បៃតង ស៊ុត ទឹកដោះគោ សាច់​គោ និង​ត្រី​ជាដើម ។

៤. អាស៊ីត​អា​មី​ណូ ៖ ក៏​ព្រោះ​អាស៊ីត​អា​មី​ណូ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​រក្សា​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ ។ កង្វះ​អាស៊ីត អា​មី​ណូ​ក្នុង​រាង​កាយ​ជា​លទ្ធផល​នៃ​បញ្ហា​ធ្លាក់​ទឹកចិត្ត​គួរ​ឱ្យ​កត់សម្គាល់ ។ ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត អា​មី​ណូ​រួម​មាន សាច់​គោ សាច់​មាន់ ត្រី ស៊ី​ត សណ្ដែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ពូជ។

៥. អុី​យ៉ូ​ដ ៖ មិន​ត្រឹមតែ​ល្អ​សុខភាព​ក្រ​ពេញទី​រ៉ូ​អុី​ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​សម្រាប់​ខួរក្បាល​ផង​ដែរ ។ កង្វះ​​នៃ​ជាតិ​អុី​យ៉ូ​ដ​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​អស់​ស​ង្ឃឹ​ង​ស្រពាប់​ស្រពោន​បាន​។ ជាតិ​អុី​យ៉ូ​ដ​មិនមែន​មាន​តែ​ក្នុង​អំបិល​អុីយ៉ូ​ដ​ឡើយ ប៉ុន្តែ​បន្លែ​សមុទ្រ បង្គា ត្រី​សា​ឌី​ន យ៉ា​អួរ ទឹកដោះគោ និង​ស៊ុត​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​អ៊ី​យ៉ូ​ដ​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ