ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មួយ​ចំនួន​ជួយពង្រឹង​សុខ​ភាព និង​ទប់​ស្កាត់​បញ្ហា​ភ្នែក

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​ទទួលទាន​ការ៉ុត គឺ​ល្អ​ណាស់​សម្រាប់​ភ្នែក​!​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា​ក្រៅពី​ការ៉ុត​ហើយ​នោះ​ក៏​នៅ​មាន​អាហារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​រក្សា​សុខភាព​ភ្នែក​ដែរ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា​ពង្រឹង​សុខភាព​ភ្នែក ក៏​ដូច​ជា​ទប់ស្កាត់​បញ្ហា​ភ្នែក​នានា ៖ ១. ផ្លែក្រូច ៖…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ការ​ទទួលទាន​ការ៉ុត គឺ​ល្អ​ណាស់​សម្រាប់​ភ្នែក​!​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា​ក្រៅពី​ការ៉ុត​ហើយ​នោះ​ក៏​នៅ​មាន​អាហារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ប្រសើរ​សម្រាប់​រក្សា​សុខភាព​ភ្នែក​ដែរ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា​ពង្រឹង​សុខភាព​ភ្នែក ក៏​ដូច​ជា​ទប់ស្កាត់​បញ្ហា​ភ្នែក​នានា ៖

១. ផ្លែក្រូច ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ខ្សោយ​ភ្នែក​ និង​ជំងឺ​ភ្នែក​ឡើងបាយ​។

២. ត្រី​សម្បូរ​ខ្លាញ់ ៖ ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺភ្នែកឡើងបាយ ជំងឺ​ខ្សោយ​ភ្នែក ក៏​ដូច​ជា​ជំងឺ​ភ្នែក​ស្ងួត ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ រួម​មាន​ត្រី​សា​ឌី​ន ត្រី​ធូ​ណា​ត្រី​សាល​ម៉ុ​ន​និង​ត្រី mackerel ឱ្យ​បាន​ច្រើន​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ទទួលទាន​ត្រី​សមុទ្រ​ទាំង​នេះ ចូរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ និង​បន្លែ​ផ្សេង​ៗ​ដែល​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ឬ​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​ជំនួស​វិញ​ក៏​បាន​។

៣. សណ្ដែកបារាំង ៖ ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ភ្នែក នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ Zeaxanthin និង lutein ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ភ្នែក​នានា​។

៤. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ៖ ផ្នែក​ពណ៌​លឿង​នៃ​ស៊ុតមាន​ផ្ទុក​សារធាតុ zeaxanthin និង lutein ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ល្អ​ប្រសើរ និង​មើលឃើញ​បាន​ច្បាស់ ដោយ​ការពារ​ការ​ចុះ​ខ្សោយ​នៃ​ស​សៃ​បាត​ភ្នែក​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា អ្នក​ជ្រើសរើស​ទទួលទាន​ស៊ុត​ធម្មជាតិ​ដែល​មានគុណ​ភាព​ខ្ពស់​ទើប​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​មិន​ប៉ះពាល់​សុខភាព​។

៥. គ្រាប់​ផ្កាឈូករ័ត្ន ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សង្ក​សី​និង​វីតាមីន E ជួយ​ពង្រឹង​សុខភាព​ភ្នែក​បង្កើន​ការ​មើលឃើញ​និង​ទប់ស្កាត់​ជំងឺ​ភ្នែក​ជា​ច្រើន​។

៦. បន្លែ​ស្លឹក​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ zeaxanthin និង lutein ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ជួយ​ទប់ស្កាត់​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ភ្នែក​ឡើងបាយ និង​ជំងឺ​ខ្សោយ​ភ្នែក​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ភ្នែក​ល្អ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​ឱ្យ​បាន​ច្រើន​។

៧. ដំឡូង​ផ្អែម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ beta carotene និង​វីតាមីន E ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ល្អ​ប្រសើរ​។

៨. សណ្ដែកកួរ ៖ ក៏​ជា​ប្រភព​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ល្អ​ប្រសើរ និង​មើលឃើញ​បាន​ច្បាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ