ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​បើក​បុក​រះ​ម៉ូតូ​ ២គ្រឿង​ មុខ​ហាង​កាត់ស​ក់​ហេត​ស្តាយ៍​ រង​ការ​ខូច​ខាត​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាមរី​ឆ្លាម​ ១គ្រឿង​ ពណ៌​ត្រី​ឆ្លូញ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2J-0799 បើក​បរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​​លំ​មួយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​មុខ​​ហាង​កាត់​សក់​ហេត​ស្តាយ៍​ ក៏​បាន​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ​ ២គ្រឿង​ បណ្តាល​ឲ្យ​រង​​ការ​ខូច​ខាត​ តែ​ពុំ​មាន​មនុស្ស​រង​របួស​ឡើយ​។

ហេតុ​ការណ៍​នេះ បាន​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ៤០​នាទី យប់​ថ្ងៃទី​៣១​ ធ្នូ ២០១៣​ ស្ថិត​ក្នុង​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ម៉ូតូ​ដែល​រង​ការ​ខូច​ខាត​មាន​ ​ម៉ាក​ស៊ុយ​ស៊ូគី​លេត​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1BZ-4857 និង​ ១គ្រឿង​ទៀត​ ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AT-8881។

ក្រោយ​កើត​ហេតុ​ ភាគី​​រថ​យន្ត​បង្ក​ និង​ភាគី​ម៉ូតូ បាន​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​​សង​ថ្លៃ​ការ​​ខូច​ខាត​៕