ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ចំណុច​នេះ ធ្វើ​ឱ្យ​គេច​ផុត​ពី​ជំងឺ​ទឹក​នោម​ផ្អែម

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេច​ផុត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​រៀបចំ​របប​អាហារ​របស់​អ្នក​ឲ្យ​បាន​ល្អ ទោះបីជា​ដំណាក់កាល​ក្នុង​ការ​ពិសា​របាយ​ក៏​ដោយ​។ នៅ​ពេល​ដែល​អ្នក​បរិភោគ​បាយ អ្នក​គួរតែ​ញ៉ាំ​បន្លែ​ជា​មុន​សិន ទើប​ពិសារ​ត្រី ហើយ​ចុង​ក្រោយ​ទើប​បរិ​ភោគ​បា​យស​។…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេច​ផុត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​រៀបចំ​របប​អាហារ​របស់​អ្នក​ឲ្យ​បាន​ល្អ ទោះបីជា​ដំណាក់កាល​ក្នុង​ការ​ពិសា​របាយ​ក៏​ដោយ​។ នៅ​ពេល​ដែល​អ្នក​បរិភោគ​បាយ អ្នក​គួរតែ​ញ៉ាំ​បន្លែ​ជា​មុន​សិន ទើប​ពិសារ​ត្រី ហើយ​ចុង​ក្រោយ​ទើប​បរិ​ភោគ​បា​យស​។ ការ​ធ្វើ​បែប​នេះ នឹង​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​ឡើង​ខ្ពស់​ឡើយ​។

២-ចំពោះ​អាហារ​សម្រន់ អ្នក​អាច​ញ៉ាំ​ក្នុង​ចន្លោះ​ម៉ោង​៣​ទៅ​៤​ល្ងាច ព្រោះ​ក្នុង​ចន្លោះ​ពេល​នេះ ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​កំពុង​តែ​មាន​លំនឹង​។ ដូចនេះ នៅ​ពេល​ដែល​អ្នក​ពិសារ​អាហារ​សម្រន់​ក្នុង​ម៉ោង​នោះ ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​មិន​លើស​ទេ​។

៣-ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​បាយ​រួច អ្នក​គួរតែ​ដើរ​ហាត់ប្រាណ​ចំនួន​៣៥​នាទី ព្រោះ​ការ​ដើរ​នេះ ដើម្បី​កុំ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ក្នុង​រាង​កាយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។

៤-អ្នក​គួរតែ​កាត់​បន្ថយ​ការ​ពិសារ​Pizza Hamburger ដំឡូងបារាំង​ចៀន និង​អាហារ​បំពង​ទាំងឡាយ ព្រោះ​អាហារ​ទាំងនេះ មិន​ត្រឹមតែ​មិន​ធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​ឡើង​ខ្ពស់​ទៀត​ផង​។

៥-អ្នក​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ អាច​ជួយ​ទប់​មិន​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​ឡើង​ខ្ពស់​នោះ​ទេ​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ឡើយ​។

៦-អ្នក​គួរតែ​គេង​ឲ្យ​បាន​គ្រប់ ដោយ​គេង​ឲ្យ​បាន​ចាប់ពី​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ព្រោះ​ការ​គេង​គ្រប់​ម៉ោង​នេះ អាច​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ឡើយ​។

៧-ក្រោយ​ពេល​ដែល​អ្នក​ចូល​ដល់​អាយុ​៤៥​ឆ្នាំ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក ព្រោះ​ក្នុង​ចន្លោះ​ពេល​នេះ អ្នក​ងាយ​កើត​មាន​ជំងឺ​មួយ​នេះ​ណាស់​។ ដូចនេះ អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាង​លើ ដើម្បី​ចៀស​ពី​ជំងឺ​ទឹកនោមផ្អែម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ