ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​សុទ្ធតែ​បំពុល​សត្វ​ឆ្កែ មានអី​ចុង​ក្រោយ​ទ្រម​ខ្លួន

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ព​ទ្ធ័​ចាប់​បាន ហើយ​វាយ​ទ្រម​ខ្លួន ខណៈ​ចូល​ទៅ​បំពុល​សត្វ​ឆ្កែ​ម្ចាស់ផ្ទះ ហើយ​បាន​កាត់​សោ​ផ្ទះ​បម្រុង​លួច​យក​ម៉ូតូ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ចាប់​វាយ​ទ្រម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​នីតិវិធី ដែល​ករណី​នេះ​បាន​កើតឡើង…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ព​ទ្ធ័​ចាប់​បាន ហើយ​វាយ​ទ្រម​ខ្លួន ខណៈ​ចូល​ទៅ​បំពុល​សត្វ​ឆ្កែ​ម្ចាស់ផ្ទះ ហើយ​បាន​កាត់​សោ​ផ្ទះ​បម្រុង​លួច​យក​ម៉ូតូ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ចាប់​វាយ​ទ្រម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​នីតិវិធី ដែល​ករណី​នេះ​បាន​កើតឡើង កាលពី​វេ​ល​ម៉ោង​២​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ មិថុនា​នេះ នៅ​ត្រង់​ចំណុច​ក្បែរ​ស្ថានីយ​ថ្លឹង​រថយន្ត​ផ្សារ​ជី​ភូរ ស្ថិត​នៅ​ភូម​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អង្គុយ​ក្រុង​បា​វិត ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​០២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាត់​សោរ​ផ្ទះ និង​បំពុល​ឆ្កែ​យក​ម៉ូតូ​នៅផ្ទះ​របស់​គាត់ ខណៈនោះ​គាត់​ជា​ម្ចាស់ផ្ទះ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​កំពុង​ដើរ​ល្បាត​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​កាត់​សោ​បម្រុង​ចូល​លួច​ម៉ូតូ​ក៏​ព័ទ្ធ​ចាប់​បាន​ម្នាក់​ប្រគល់​អោយ​សមត្ថកិច្ច រីឯ​ម្នាក់​ទៀត​អ្នក​ឌុ​ប​ម៉ូតូ​ជន​មក​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

យោង​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​បំពុល​ឆ្កែ រួច​កាត់​សោ​ចូល​យក​ម៉ូតូ​បន្ទប់​ក្រោមផ្ទះ​របស់​ឈ្មោះ​សៅ សា​រិ​ទ្ទ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រូក​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​ខេត្តស្វាយរៀង ។ ខណៈ​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ត្រូវ​បាន​ម្ចាស់ផ្ទះ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​តាម​ទាន់ កំពុង​ធ្វើ​សកម្មភាព​កាត់​សោបាន​ចាប់​ជាប់ និង​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង គឺ​ពុំ​ទាន់​យក​ម៉ូតូ​បាន​ទេ ។ ហើយ​ជនសង្ស័យ​ដែល​ចាប់​បាន​នោះ​មានឈ្មោះ​ជុន សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រាំកក់​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែ និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​បាន​ជិះ​ម៉ូតូ​បើក​គេចខ្លួន​បាត់​ភ្លាម​ៗ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការ​នគរបាល​ក្រុង​បា​វិត ដើម្បី​បំពេញ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ